ជា វិបុល​ សច្ចាថា ​បើ​គង់ ​សុជាតិ ​គ្មាន​កូន ​ក៏​លោក​នៅ​តែ​ស្រឡាញ់​នាង​អស់​មួយ​ជី​វិត​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ(១០ មិនា ២០១៤)៖ តាំង​ពី​អ្នក​នាង គង់ សុជាតិ រៀប​ការ​ជា​មួយ​លោក​ជា វិបុល នា​​ថ្ងៃទី​៩ វិច្ឆិកា ២០១៣ មក អ្នក​ទាំង​២​បាន​ស្រឡាញ់​គ្នា​ស្អិត​ល្មួត​​ទ្វេ​ដង ​ទើប​អ្នកទាំង​ពីរ​គិត​ថា  ​នឹង​យក​កូន​ទុក​ជា​ចំណងដៃ​នៃ​ភាព​ផ្អែម​ល្ហែម ។

ប៉ុន្តែ ​នៅ​មិន​ទាន់​មាន​សញ្ញា​ល្អ​ ចំណែក​អ្នក​នាង សុជាតិ នៅតែ​អះអាងថា ចង់​បាន​កូន​ជា​មួយ​លោក​​វិបុល ប៉ុន្តែ​បើ​ជាតិ​នេះ​ គ្មាន​កូន​ឱ្យ​គាត់​ ក៏​លោក​វិបុល បាន​សច្ចា​នៅ​ចំពោះ​មុខ​នាង​ថា ស្រឡាញ់​ថែរក្សា​ចំណង​ស្នេហ៍​នេះ​អស់​មួយ​ជីវិត​ កុំ​គិត​ច្រើន​អី ។

v_0203តាំង ​ពី​ប្តី​ប្រពន្ធ​​មួយ​គួរនេះ រៀប​ការ​រួច​មក​តួនាទី​ជាអ្នក​​សិល្បៈ ពិសេស​កិច្ច​ការ​ពិធី​​ករ ពិធីការិនី​នៅតែ​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​ដដែល ដោយ​មិន​ត្រឹម​តែ​ពង្រីក​តួនាទី​នៅតាម​ស្ថានីយ​ទូរទស្សន៍​ថ្មីៗ​បន្ថែម​ទៀត​ ប៉ុណ្ណោះ​ទេ សូម្បី​​តែ​​កិច្ចការ​ពិធី​ករ​នៅ​ខាង​ក្រៅ​ស្ថានីយ​ក៏​អ្នក​នាង​សុជាតិ និង​លោក​ជា វិបុល ទទួល​បាន​ការ​ងារ​​​ជា​ច្រើន​​ សូម្បី​តែ​ការងារ​ដើរ​កម្សាន្ត ​ដើម្បី​គ្រួសារ​ក៏​កម្រ​មាន​ពេល​ ។

ថ្មីៗ ​នេះ​លេច​ឮ​​ដំណឹង​ថា  អ្នក​នាង​សុជាតិ មាន​ផ្ទៃពោះ​​ ដោយ​ខ្លះ​ថា ​ជាកូន​​ភ្លោះ សូម្បី​តែ​សាមីខ្លួន​ក៏​ឧស្សាហ៍​ប្រាប់គេ​ឯង​ថា ចង់​បាន​កូន​ភ្លោះ​ដែរ។ ប៉ុន្តែ​ឆ្លង​ចូល​ពេល​​បី​ទៅ​បួន​​ខែ​មក​​ហើយ​នោះ អ្នក​នាង​សុជាតិ នៅ​​មិន​ទាន់​មាន​សញ្ញា​ណាមួយ​បញ្ជាក់​ប្រាប់​គេ​ឯង​ថា មាន​កូន​នៅឡើយ​ទេ ពោល​​​គឺ​នៅតែ​បង្ហាញ​វត្ត​មាន​តាម​កញ្ចក់​ទូរទស្សន៍​ធ្វើ​​ព្រងើយ​មិន​ សម្ងំ​នៅ​ផ្ទះ​តម​ខ្លួន​ដូច​ការ​លើក​មុន​ឡើយ៕

fddf698a-12c4-467c-b57b-2ea676f54469

1vibolsochethanymooncafa51c8-30f6-439d-ad4e-3b71ef1fd1b0

 

Related Articles

Back to top button
Close
Close