​តុលាការ ឧក្រិដ្ឋ​កម្ម​ថៃ​ចេញ​ដី​កា​ចាប់​ខ្លួន​ លោក​ ស៊ូថេប​ ជា​លើក​ទី​៣​

សារព័ត៌មាន​ Cambodia News ​/

ថៃ(០៦ មីនា ២០១៤)៖ តុលាការ ​ឧក្រិដ្ឋកម្ម​ថៃ​បាន​ចេញ​ដីកា​ ចាប់ខ្លួន​ជា​លើក​ទី​៣​នៅ​ថ្ងៃ​ទី​៥​ ខែមីនា​ ដល់​មេដឹកនាំ​បាតុករ​លោក​ស៊ូ​ថេ​ប​ ថង​ ស៊ូ​បាន​ ។​ ​លោក​ស៊ូ​ថេ​ប​ រង​ការ​ចោទប្រកាន់​ពី​ បទ​សម្លាប់​មនុស្ស​ និង​ប៉ុនប៉ង​សម្លាប់​ មនុស្ស​នៅ​ក្នុង​ការ​ដាក់​គំនាប​លើ​ក្រុម​ បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ដែល​ពេល​ នោះ​លោក​ស៊ូ​ថេ​ប​ ជា​ឧបនាយករដ្ឋមន្ដ្រី​ កាលពី​ឆ្នាំ​២០១០​បណ្ដាល​ឱ្យ​មាន​មនុស្ស​ ៩២​នាក់​ស្លាប់​ និង​ជាង​២​ពាន់​នាក់​រង​ របួស​ ។​

indexកន្លង​មក​ តុលាការ​ឧក្រិដ្ឋកម្ម​ថៃ​ កាលពី​ខែធ្នូ​ ឆ្នាំ​២០១៣​ ក៏​បាន​ចេញ​ដីកា​ ចាប់ខ្លួន​លោក​ស៊ូ​ថេ​ប​ ដោយ​ចោទប្រកាន់​ ពី​បទ​ញុះញង់​ និង​បំពាន​ច្បាប់​ប្រកាស​ អាសន្ន​នៅ​ទីក្រុង​បាងកក​ ។​ ដីកាចាប់ខ្លួន​ លោក​ស៊ូ​ថេ​ប​ ជា​លើក​ទី​៣​ធ្វើ​ឡើង​តាម​ សំណើ​របស់​មជ្ឈ​មណ្ឌល​​ស្រាវជ្រាវ​ ពិសេស​របស់​ថៃ​ ។​
​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ ពលរដ្ឋ​ប្រមាណ​ ៣០០​នាក់​បាន​ដង្ហែ​ក្បួន​ទៅ​កាន់​ទី​ស្នាក់​ ការ​គណ​បក្ស​ភឿ​ថៃ​ ។​ ក្នុង​ពេល​ជាមួយ​ គ្នា​នេះ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា​ រ​ដ្ឋា​ភិ​ បាល​អាច​នឹង​ផ្លាស់​ប្ដូរ​ចេញពី​ទីក្រុង​បាង​ កក​ទៅ​កាន់​ទីក្រុង​ឆៀង​មៃ​ ។​

​ចំណែក​ ប្រជា​កសិករ​ក៏​បាន​បោះជំរុំ​ នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​ក្រុង​បាងកក​ ដើម្បី​ទាមទារ​រដ្ឋាភិបាល​សងបំណុល​ដល់​ ពួក​គាត់​ ។​ បើ​ទោះបី​ធនាគារជាតិ​ថៃ​ ប្រកាស​ថា​ នឹង​ទូទាត​ប្រាក់​បំណុល​ដល់​ ប្រជា​កសិករ​នៅ​សបា្ដហ៍​ក្រោយ​ តែ​ប្រាក់​ ដែល​សង​នោះ​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ ស្ងប់​ អារម្មណ៍​នោះ​ឡើយ​៕

Related Articles

Back to top button
Close
Close