មន្ត្រី​ប៉ូលីស​ម្នាក់ បាន​​វាយ​អ្នក​កាសែត​ពេល​ចុះ​ថត​យក​រូប​ភាព​គ្រោះ​ថ្នាក់​ចរាចរ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​៥ ខែមីនា សមត្ថកិច្ច​នគរបាល​ខណ្ឌ​ទួល​គោក បាន​ឃាត់ខ្លួន​មន្ត្រី​ប៉ូលីស​ម្នាក់​ដែល​បើក​ម៉ូតូ​ ក្នុងស្ថានភាព ស្រវឹងរួច​​ទៅបុក​គូទ​ម៉ូតូ​របស់​គេ ស្ថិត​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួល​គោក  ហើយ​បង្ក​ការវាយដំ​លើ​អ្នកកា​សែតយ៉ាង​ចាស់ដៃ​ក្នុងពេល​ចុះ​យក​ព័ត៌មាន​ ដើម្បី​ ផ្តិត​យក​រូបភាព​បណ្តាល​ឲ្យ​រង​របួស​​។

មន្ត្រីប៉ូលីស ដែលបើកម៉ូតូ ទាំងស្រវឹងរួចទៅបុកគូទម៉ូតូរបស់គេ ហើយប្រើហឹង្សា វាយដំលើអ្នកការសែតយ៉ាងចាស់ដៃក្នុងពេលចុះយកព័ត៌មាន។
មន្ត្រីប៉ូលីស ដែលបើកម៉ូតូ ទាំងស្រវឹងរួចទៅបុកគូទម៉ូតូរបស់គេ ហើយប្រើហឹង្សា វាយដំលើអ្នកការសែតយ៉ាងចាស់ដៃក្នុងពេលចុះយកព័ត៌មាន។

ជនបង្ក ​ហេតុ​ឈ្មោះ ភួ​ន សោ​ភ័​ណ្ឌ អាយុ​ប្រហែល​៣០​ឆ្នាំ បម្រើ​ការងារ​នៅ​អង្គភាព​បេឡា​ក្រសួងមហាផ្ទៃ​បាន ជិះ​ម៉ូតូ​មួយគ្រឿង ពាក់​ស្លាក​លេខ​នគរបាល។ចំណែក ​អ្នកកាសែត​ដែល​បុរស​រូបនោះ​វាយ​មាន​គ្នា​៣​ នាក់ ជា​អ្នកយក​ពត៌មាន​ទូរទស្សន៍​បាយ័ន​, CNC និង​អ្នក​យក​ព័ត៌​មាន​​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩ សម្ភារ​ខូចខាត​មាន​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​អាយ​ហ្វូ​ន ​និង​កាមេរ៉ា ។

​ តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ជាម​ន្ត្រី​ប៉ូលីស​ជិះ​ម៉ូតូ​ទៅបុក​គូទ​ម៉ូតូ​គេ ពេលនោះ​អ្នកកាសែត​បាន​ចុះទៅ​ផ្តិត​យក​រូបភាព ប៉ុន្តែ​ពេលដែល​កំពុង​ថត​ស្រាប់តែ​បុរស​រូប​នោះបាន​ចាប់​កាមេរ៉ា ទូរស័ព្ទ​មិន​ឲ្យ​ថត និង​វាយ​ទៅលើ​អ្នកកាសែត​បណ្តាល​ឲ្យ​របួស​របួស។

​ មន្ត្រី​ប៉ូលីស​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​បាន​ឃាត់ខ្លួន​បុរស​ខាងលើ​មកកាន់​អធិ​កា​រ​ដ្ឋាន ខណ្ឌទួលគោក ដើម្បី​សាកសួរ​និង​ដោះស្រាយ​តាមច្បាប់ ។ ចំណែក​អ្នកកាសែត​បានដាក់​ពាក្យ​បណ្តឹង​ប្តឹង​ បុរស​ដែល​ប្រើ​ហិង្សា​ទៅ លើ​អ្នកកាសែត​រួចរាល់​ហើយ​៕

Related Articles

Back to top button
Close
Close