ប្រាសាទព្រះវិហារ នឹងក្លាយជាគោលដៅទេសចរណ៍អន្តរជាតិ
ដោយ៖ សយ ដុល្លា
ក្រសួងទេសចរណ៍គ្រោង និងធ្វើអោយប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិភណ្ឌពិភពលោកក្លាយជាតំបន់ទេសចរណ៍ជាលក្ខណៈអន្តរជាតិនេះបើតាមការថ្លែងអោយដឹងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងសន្និសិទពិព័រណ៍មិត្តប្រាសាទព្រះវិហារនៅ ព្រឹកថ្ងៃទី ១៦ ខែ កក្កដានេះនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ថ្លែងនាឱកាសនោះលោក ថោង ខុនបានអោយដឹងថា” ប្រទេសកម្ពុជាយើងជាប្រទេសមួយដែលមានសក្តានុ ពលខាងវិស័យទេសចរណ៍ ជាពិសេសគឺទេសចរណ៍វប្បធម៍។ អញ្ជឹងបានជាក្រសួងកំពុង រៀបចំធ្វើយ៉ាងណាឲ្យប្រាសាទព្រះវិហារនិងតបន់ជុំវិញប្រាសាទព្រះវិហារក្លាយជាតំបន់ទេសចរណ៍អន្តរជាតិ”។
ក្រសួងទេសចរណ៍មានបំណងភ្ជាប់ប្រាសាទព្រះវិហារទៅនិងខេត្តសៀមរាបនិងប្រាសាទព្រះវិហារទៅនិងប្រាសាទវត្តភូរបស់ប្រទេសឡាវនាចុងឆ្នាំនេះដោយសង្ឃឹមថានឹងទាក់ទាញ ភ្ញៀវទេសចរណ៍អន្តរជាតិពីខេត្តសៀមរាបឲ្យទៅទស្សនាប្រាសាទព្រះវិហារ និងភ្ញៀវទេសចរណ៍ពីប្រទេសឡាវផងដែរ។
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បាននិយាយអំពីកំណើនទេសចរណ៍ថា កាលពីឆ្នាំ២០១១កម្ពុជាមានភ្ញៀវទេសចរណ៍ចំនួន២៨០០០០០នាក់ ហើយនៅ ដើមឆ្នាំ២០១២នេះ រយៈពេលតែ៥ខែដំបូងកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ចំនួន ១.៦០០.០០០។ ដូចនេះការអភិវឌ្ឈនិងថែរក្សាប្រាសាទព្រះវិហារគឺជារឿងចំបាច់ ព្រោះវា និងអាចទាក់ទាញ ភ្ញៀវទេសចរណ៍អោយស្នាក់នៅកម្ពុជាបានយូ។
គួបញ្ជាក់ផងដែរថា វិស័យទេសចរណ៍ជាប្រភពថវិកាដ៏សំខាន់របស់កម្ពុជា។ចំណូលទេស ចរណ៍កាលពីឆ្នាំ២០១១មានចំនួន២០០០លានដុល្លារអាមេរិក និងសង្ឃឹមថានិងរកចំណូល បាន៥០០០លានដុល្លារក្នុងឆ្នាំ២០២០៕