ចិន នឹងដាក់ទណ្ឌកម្មក្រុមភេរវករសម្លាប់មនុស្ស ២៩នាក់
សារព័ត៌មាន Cambodia News/
ចិន(០៣ មីនា ២០១៤)៖ បន្ទាប់ពីប្រធានាធិបតីចិនលោកស៊ី ជិនពីង បានអំពាវនាវដល់អាជ្ញាធរចិនស៊ើបអង្កេតតាមចាប់ខ្លួន ក្រុមអ្នកវាយប្រហារនៅទីក្រុងគុនមិញភ្លាមៗរូចមក ប្រធានកងកម្លាំងសន្តិសុខប្រទេសចិនលោក Meng Jianzhu បានប្រញាប់ទៅតំបន់កើតហេតុនោះជាបន្ទាន់កាលពីថ្ងៃទី០២ ខែ មីនា ដើម្បីធ្វើប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនក្រុមវាយប្រហារ មិនស្គាល់មុខទាំងនោះ។
ប្រធានកងកំម្លាំងសន្តិសុខ បានបន្តទៀតថា លោកនឹងខិតខំប្រឹងប្រែងតាមប្រមាញ់ក្រុមភេរវករលាក់មុខ ទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីន ហួរ។ សារព័ត៌មានដដែលនេះបានបន្តទៀតថា ការវាយប្រហារនេះគឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស ជាតិធ្ងន់ធ្ងរ ដែលមិនធ្លាប់កើតឡើងនោះឡើយនៅប្រទេសចិន។
សូមបញ្ជាក់ថាកាលពីថ្ងៃទី០១ខែមីនា នៅទីក្រុងគុនមិញប្រទេសចិន មានការវាយប្រហារដ៏សាហាវឃោឃៅមួយពីក្រុមភេរវករមិន ស្គាល់មុខ។ ពួកគេបានធ្វើសកម្មភាពសម្លាប់ដោយមិនរើសមុខទៅលើប្រជាជន ក៏ដូចជាភ្ញៀវទេសចរណ៍៕