កូរ៉េខាងជើងចោទ បេសកជនអូស្ត្រាលីថា បង្កឧក្រិដ្ឋកម្ម

សារព័ត៌មាន​​ Cambodia News​/

Nort-Korea-Leaderព្យុង ​យ៉ាង​៖ ​ទីភ្នា​ក់​ងា​រព័ត៌មា​នចិ​នស៊ិនហួ នៅ​ថ្ងៃ​ចន្ទ ​ទី០៣ ​ខែមីនា ​ឆ្នាំ២​០១៤​ បា​ន​ដ​​ក​ស្រ​ង់​ពី​ប​ណ្តា​ញ​ព័​ត៌​មា​​ន​រ​ដ្ឋ​កូរ៉េ​ខា​ង ជើង ​KCNA ​មក​បញ្ជាក់ថា​ ​លោក ​ចន​ អាឡិហ្ស​ង់ឌឺ​ ហ្ស​ត ​ប្រធា​ន​បេ​​ស​ក​ម្ម​ផ្ស​ព្វ​ផ្សា​យសាសនា​រប​ស់អូស្ត្រាលីនៅ​  ​កូរ៉េខាងជើង ​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​កុម្មុយនី​ស្តមួយនេះ​ ចាប់​ខ្លួន​កាលពី​ថ្ងៃទី១​៨ ខែ​កុម្ភៈ ដោ​យចោទប្រ​កាន់ថា ​បាន​ប្រព្រឹត្តអំ​ពើប្រ​ឆាំង​តាមរ​យៈកា​រចែ​កចា​យ​ គម្ពី​មាន​បង្កប់​នូវសារប្រមាថ តិះដៀល ដល់រដ្ឋាភិបាលទីក្រុងព្យុង យ៉ាង។

បើតាមការបញ្ជាក់ពីសារព័តមានរដ្ឋ KCNA បានបន្តឲ្យដឹងថា លោក ហ្សត បា​ន​យល់​ព្រ​ម​ទ​ទួ​ល​កំ​ហុស ដែល  លោក បាន​ប្រ​ព្រឹត្ត​ប្រឆាំង​នឹងច្បាប់ប្រទេសកូរ៉េខាងជើង ព្រម​ទាំ​ង​បំ​ផ្លា​ញ​នូ​វ​ទំ​នុកចិត្តរបស់ប្រជាជនទៅលើមេដឹក  នាំរបស់ពួកគេ ហើ​យលោ​ក​ក៏​បា​ន​នាំ​​យ​ក​ត្រ​ឡ​ប់​ទៅ​វិ​ញ​នូ​វ​គម្ពី ដែលបានបកប្រែជាភាសាកូរ៉េ រាប់ពាន់ក្បាល  ក្រោម​​កិ​ច្ច​ខិត​​ខំ​ច​ង​ក្រ​ង​ឡើ​ង​តំា​ង​ពី​ឆ្នាំ​២​០​១​២ ម​ក​នោះ។

​ ទោះ​បីជា​យ៉ា​ង​ណា​ក៏​ដោ​យបុ​រស​វ័យ​ចំ​ណា​ស់​ ៧​៥​ឆ្នាំ​ខា​ង​លើ​ ​ត្រូ​វ​បា​ន​កូ​រ៉េ​ខា​ង​ជើ​ង​លើ​ក​លែ​ង​ទោស ​ព្រោះតែវ័យ  ជរា ហើយបា​ន​បណ្តេញចេញពីប្រទេសកូរ៉េតែម្តង៕

Related Articles

Back to top button
Close
Close