ភាពយន្តខ្មែររឿង “កង្វះរូបភាព”មិនទទួលបានពាន់រង្វាន់អូស្តា
សារព័ត៌មាន Cambodia News /
ខ្សែភាពយន្តខ្សែរឿង “កង្វះរូបភាព”របស់លោករិទ្ធី ប៉ាន់ មិនទទួលបានពាន់រង្វានា់អូស្តាទេ ខណពេលដែលខ្សែភាពយន្តនេះត្រូវបានជ្រើសរើសយកទៅប្រកួតប្រជែងដណ្តើមពាន់រង្វាន់អូស្តានៅថ្ងៃទី០៣ខែមិនានេះនៅទីក្រុងLosAngeles សហរដ្ឋអាមេរិករួមជាមួយនឹងខ្សែភាពយន្ត៤ផ្សេងទៀត មកពីប្រទេសប៉ាឡេស្ទីន,អ៊ីតាលី,ដាណឺម៉ាកនិងប៊ែលហ្សីក។
យ៉ាងណាក៏ដោយយើងក៏មានមោទនភាពបំផុតដែលខ្សែភាពយន្តខ្មែរស្នាដៃផលិតករខ្មែរបានលេចមុខនៅក្នុងការប្រកួតប្រជែងខាងវិស័យភាពយន្តជាលក្ខណៈអន្តរជាតិដណ្តើមពាន់រង្វាន់អូស្តាដែលផលិតករជាតិសាសន៍ណាក៏ចង់ដណ្តើមយកពាន់រង្វាន់ដ៏ធំនេះ ។
ទាក់ទងនឹងការប្រកួតប្រជែងដ៏ធំនោះនៅព្រឹកថ្ងៃទី៣ខែមិនានេះ នៅមជ្ឈមណ្ឌលបណ្តុះ បណ្តាលភាពយន្តបុប្ជាណារាជធានីភ្នំពេញក៏មានការជួបជុំមួយដើម្បីអបអរសាទរព្រឹត្តិការណ៍បន្តផ្ទាល់នៃការប្រកួតប្រជែងពាន់រង្វាន់អូស្តានេះផងដែរ ។
លោកសូច័ន្ទ តារា អ្នកសម្របសម្រួលនៅមជ្ឈមណ្ឌលបណ្តុះ បណ្តាលភាពយន្តបុប្ជាណារាជធានីភ្នំពេញបានសម្តែងនូវស្នាដៃផលិតករខ្មែររិទ្ធីប៉ាន់ មិនទទួលបានពាន់រង្វាន់អូស្តានៅថ្ងៃនេះប៉ុន្តែយើងគួរតែមានមោទនភាពបំផុតខណដែកខ្សែភាពយន្តខ្មែរត្រូវបានគេជ្រើសរើសយកទៅប្រកួតប្រជែងចុងក្រោយដើម្បីដណ្តើមពាន់រង្វាន់អូស្តាដែលជាពាន់រង្វាន់ដ៏ធំសម្រាប់វិស័យភាព យន្តលើពិភពលោក។
លោកសូច័ន្ទ តារា បានលើកឡើងថាអ្នកណាក៏នឹកមិនស្មានដល់ថាខ្សែភាពយន្តខ្មែរអាចនឹងឈានដល់ការប្រកួតប្រជែងចុងក្រោយនៃពានរង្វាន់អូស្តានោះដែរ ខណដែលប្រទេសយើងស្ថិតក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកង្វះខាតទាំងឧបករសម្ភារៈថវិកាសម្រាប់ផលិតនិងធនធាន មនុស្សខាងវិស័យភាពយន្ត។
លោកបន្តថាបើប្រៀបធៀបរវាងខ្មែរភាពយន្ត ប្រទេសអ៊ីតាលីដែលទទួលបានពានរង្វាន់អូស្តានាពេលនេះនិងខ្សែភាពយន្តរឿង “កង្វះរូបភាព”របស់ខ្មែរយើងគឺខុសគ្នាឆ្ងាយណាស់អំពីប្រភពធនធាននៃការចំណាយថវិកានិងសមត្ថភាពនៃការដឹកនាំរឿង ។ ប៉ុន្តែអំពីខ្លឹមសារនិងគំនិតច្នៃប្រឌិតផលិតខ្សែភាពយន្តវិញគឺវាប្រហាក់ប្រហែលគ្នា ។
ដូច្នេះហើយទើបផលិតករខ្មែរយើងដែលបានរួមគ្នាផលិតខ្សែភាពយន្តអន្តររឿង “កង្វះរូបភាព”នេះមានការសប្បាយរីករាយរួមទាំងមោទនភាពយ៉ាងខ្លាំងបំផុតក្នុងពេលដែលខ្សែភាពយន្តខ្មែរយើងត្រូវបានជ្រើសរើសចូលរួមប្រកួតក្នុងជុំចុងក្រោយដើម្បីដណ្តើមពានរង្វាន់អូស្តាដ៏ធំនេះខណដែលខ្សែយន្តជាច្រើនទៀតត្រូវបានជម្រុះ។
លោកសូច័ន្ទ តារា អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររួមគ្នាបន្តគាំទ្រភាពយន្តខ្មែរព្រោះបច្ចុប្បន្ននេះវិស័យភាពយន្តខ្មែរកំពុងតែមានការអភិវឌ្ឍន៍គួឲ្យកត់សម្គាល់ហើយភាពយន្តខ្មែរយើងក៏អាចឈានទៅចូលរួមក្នុងការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិផងដែរ ៕