CPP និង CNRP ជួប​​ចរ​ចា​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​៣​នេះ​

សារព័ត៌មាន Cambodia News​/

1620752_576628095765886_1567094056_nភ្នំពេញ(០៣ មីនា ២០១៤)៖ បន្ទាប់​ពី​ខកខាន កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ នៅ​ព្រឹក​ថ្ងៃទី៣​ ខែ​មីនា ​នេះ គណៈកម្មការ​ចម្រុះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាសភាព​ម្ខាង ៦ រូប នឹង​ប្រជុំគ្នា នៅ​ព្រឹទ្ធសភា ដើម្បី​និយាយ​ពី​ការកែទម្រង់​ការបោះឆ្នោត​។ ​បណ្តុំ​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងនាម​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត បានចេញ​សេចក្តី​ថ្លែង​​ការណ៍ ដោយ​ស្នើ​ទៅ​ភាគី​ចរចា​ទាំងពីរ ឱ្យ​ខំ​ប្រឹង​រក​កិច្ចព្រមព្រៀង​ឱ្យបាន​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០១៤ ដើម្បី​ឈាន​ទៅ​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ នៅ​ឆ្នាំ​២០១៥​។​

កិច្ចប្រជុំ​ចរចា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣​មីនា​នេះ នឹង​ធ្វើឡើង បន្ទាប់​ពី​ក្រុមការងារ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដែលមានសមាសភាពម្ខាង ៣ រូប បាន​ជួបប្រជុំ និង​បាន​ព្រមព្រៀងគ្នា បង្កើត​គណៈកម្មការ​ចម្រុះ សម្រាប់​កែ​ទម្រង់​ការ​បោះឆ្នោត កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅ​ព្រឹទ្ធសភា​៕​ ​

Related Articles

Back to top button
Close
Close