កម្ពុជា-ឡាវ ជំរុញការងារបោះបង្គោលព្រំដែន

សារព័ត៌មាន​យុវវ័យថ្មី​/

SokAnភ្នំពេញ(២៨ កុម្ភៈ ២០១៤)៖ នៅ​ក្នុង​ជំនួប​ជាមួយ ​លោក​ ប៊ុនកឺត​ សាងស៊ុំសាក់​ អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ និង​ជា​ប្រធាន​គណៈ​កម្មការ​ព្រំដែន​ឡាវ​ នៅ​ថ្ងៃ​ទី២៨ កុម្ភៈ នេះ លោក សុខ​ អាន​ រដ្ឋមន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា បាន​​អំពាវ​នាវ​​ ភាគី​កម្ពុជា​ និង​ឡាវ​ បន្ត​ជំរុញ​ការងារ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

លោក សុខ​ អាន​ បាន​ថ្លែង​ថា​ ការងារ​បោះ​បង្គោល​ព្រំដែន​ គឺ​ជា​រឿង​មួយ​ពិបាក​មិនមែន​ងាយ​ស្រួល​នោះ​ឡើយ​ ហើយ​ទាម​ទារ​ឲ្យ​មាន​ការ​អត់ធ្មត់​ និង​អនុវត្តន៍​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស។​

លោក ​បាន​លើក​ឡើង​ថា​ បញ្ហា​ព្រំដែន​ដដៃ​ទៀត​ដូច​ជា​ថៃ​ និង​វៀតណាម​ ក៏​បាន​នឹង​កំពុង​ធ្វើ​ជិត​រួចរាល់​ហើយ​ផង​ដែរ​ ជា​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ ជា​ព្រំ​ដែន​សន្តិភាព​ និង​សេដ្ឋកិច្ច​ បម្រើ​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រទេស​កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ ​ឡាវ​ និង​ វៀតណាម៕

Related Articles

Back to top button
Close
Close