រដ្ឋាភិបាលលីបង់ និង ស៊ីរីគ្មានប្រតិកម្ម បន្ទាប់ពីអ៊ីស្រាអែលវាយឆ្មក់ដោយការទម្លាក់គ្រាប់បែក
សារព័ត៌មាន Cambodia News/
លីបង់និងស៊ីរី (២៧ កុម្ភៈ ២០១៤)៖ រដ្ឋាភិបាលប្រទេសលីបង់ និងស៊ីរី មិនមានប្រតិកម្មអ្វីនោះទេ ទាក់ទងនិងហេតុការណ៍អ៊ីស្រាអែលបានប្រើយន្តហោះទម្លាក់គ្រាប់បែក វាយឆ្មក់នៅតំបន់ព្រំដែនប្រទេសទាំងពីរលីបង់និង ស៊ីរី កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
ចំពោះ អ៊ីស្រាអែលវិញ បានបញ្ជាក់ពីការវាយឆ្មក់របស់ពួកគេថា គឺជាសកម្មភាពការពារសន្តិសុខសំរាប់ប្រទេសអ៊ីស្រាអែលទៅវិញ ការពារសន្តិ សុខដោយសារតែអ៊ីស្រាអែលសង្ស័យថា លីបង់កំពុងចែកចាយអាវុធនៅតំបន់ព្រំដែនលីបង់ និងស៊ីរី ដែលជាតំបន់សំបូរទៅដោយក្រុមសកម្មប្រយុទ្ធមូស្លីមស៊ីអ៊ីតលីបង់។
ទាក់ទង និងបញ្ហានេះប្រធានាធិបតីអ៊ីស្រាអែល លោកបេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងថាលោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីការពារប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក។ សូមបញ្ជាក់ផងដែរថាអ៊ីស្រាអែលបានវាយឆ្មក់ទៅលើប្រទេសលីបង់និង ស៊ិរី កាលពីថ្ងៃ ទី២៤ ខែកុម្ភៈ វាយឆ្មក់ដោយប្រើយន្តហោះទម្លាក់គ្រាប់បែក ប៉ុន្តែមិនបង្ករឲ្យមានមនុស្សស្លាប់ឬរបួសនោះទេ៕