លោក ​ហ៊ុន ​សែន ​ប្រឆាំង​ដាច់​ខាត​ចំពោះ​គណ​បក្យ​ណា ​ដែល​យក​យុវ​ជ​ន​ធ្វើ​ជា​ឆ្នាន់​ន​យោបាយ​

សារព័ត៌មាន​​ Cambodia News/

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី៨ នៅក្នុងឆ្នាំ២០១៤ លើប្រធានបទ “កម្ពុជាក្នុងប្រាំឆ្នាំទៅមុខ កំណែទម្រង់ និងភាពប្រកួតប្រជែង នៅក្នុងតំបន់ក្រោយ ធ្វើសមាហរណកម្ម” នៅនៅសណ្ឋាគារអំាងទ័រកុងទីណង់តាល់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភ:។

ភ្នំ​ពេញ​(២៧ កុម្ភៈ ២០១៤)៖ ថ្លែង​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​៨​ នៅក្នុង​ឆ្នាំ​២០១៤ លើ​ប្រធានបទ “​កម្ពុជា​ក្នុង​ប្រាំ​ឆ្នាំ​ទៅ​មុខ កំណែ​ទម្រង់ និង​ភាព​ប្រកួតប្រជែង នៅក្នុង​តំបន់​ក្រោយ ធ្វើ​សមា​ហរ​ណ​កម្ម​” នៅនៅសណ្ឋា​គារ​​អំាងទ័រកុងទីណង់តាល់ ​​នាព្រឹកថ្ងៃទី២៧ ខែកុម្ភ​:​នេះ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​មានប្រសាសន៍ថា លោក​ការ​ពារ​​​ចំពោះ​ផលប្រយោជន៍​យុវជន តែ​លោក​មិន​គាំទ្រ​សកម្មភាព​ទាំង​ឡាយ​ណា ដែល​យក​អនាគត​របស់​យុវជនធ្វើជា​​ឆ្នាន់​នយោ​បាយ​​។

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា រាជរដ្ឋាភិបាល នឹង​ពង្រឹង​វិស័យ​អប់រំ ការអប់រំ​នៅ​ថ្នាក់​ឧត្តមសិក្សា បង្កើន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បង្កើត​ការងារ​សម្រាប់​យុវជន​។ លោក​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា កង្វះ​ធនធានមនុស្ស​ជា​យុវជន​លើ​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​វិស្វកម្ម ដែល​ជា​ឧបសគ្គ​ក្នុង​ការដាក់​វិនិយោគទុន​ពី​បរទេស និង​កម្រិត​លទ្ធ​ភាព​​យុវជន​កម្ពុជា ក្នុង​ការទទួល​បាន​កា​រងារ និង​លើ​កម្ពស់​ជីវភាព​របស់​ពួកគេ​៕

Related Articles

Back to top button
Close
Close