​កម្មករខ្មែរ​ស្លាប់ និង​របួសច្រើនក្នុងហេតុ​ការណ៍​បាក់អគារ​នៅ​ថៃ

សារព័ត៌មាន​ Cambodia News​/

ថៃ(២៧ កុម្ភៈ ២០១៤) ៖ តាមប្រភព​ព័ត៌​មាន​ពីប្រទេស​ថៃ​បាន​ឱ្យ​ដឹង​ថា​ អគារ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ដែល​កំពុង​ដំណើរ​ការ​សាង​សង់​នៅ​ក្នុង​ខេត្ត​ សាមុទ្រ​ប្រាកាន ប្រទេស​ថៃ​ បាន​បាក់​ស្រុត​បណ្តាល​ឱ្យ​កម្មករ​ខ្មែរ និង​ភូមា​ជា​​ច្រើន​នាក់​ស្លាប់ ​និង​រង​របួស​ កាល​ពី​វេលា​ម៉ោង​ជាង​៣​រសៀល​ថ្ងៃ​ទី​២៥​ កុម្ភៈ​ កន្លង​មក​នេះ ។​

e303f930-fd0c-48c5-843f-abf10c241783ប្រភព ​ព័ត៌​មាន​ជំហាន​ដំបូង​ដែល​មិន​ទាន់​ចាត់​ទុក​ថា​ ត្រឹម​ត្រូវ​កម្រិត​ណា​នោះ​ឱ្យ​ដឹង​ថា​ មក​ទល់​ពេល​នេះ​មាន​កម្មករ​ខ្មែរ​ចំនួន​៤​នាក់ (ប្រុស​៣​នាក់​ ស្រី​ម្នាក់​) បាន​រក​ឃើញ​ថា​​ស្លាប់ ​នៅ​ក្រោម​គំនរបាក់​បែក​នៃ​អគារ​នេះ​ និង​មួយ​ចំនួន​ទៀត​រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ក្នុង​ខេត្ត​​សាមុទ្រ​ប្រាកាន​ ប៉ុន្តែ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ ។

កាសែត ​ថៃ​ បាន​រាយការណ៍​កាល​ថ្ងៃ​​អង្គារ​​ទី​២៥ ​កុម្ភៈ​ថា​ ចំ​នួន​ម​នុស្ស​ស្លា​ប់​ពី​​ការបាក់​អគារ​កំពុង​​សាងសង់​ នៅ​​ស្រុក​​បាង​​ភី ​នៃ​​ខេត្ត​សមុទ្រ​ប្រកាន ​ជិត​​ក្រុង​​បាងកក​ កាលពី​ថ្ងៃ​​អង្គារ​​បាន​​ឡើងដល់​ ១០ នាក់ និង ​១៦ ​នាក់ ​រងរបួស​។​ ​​កម្មករ​ខ្មែរ​ដែល​ស្លាប់ ក្នុង​ឧ​ប​ទ្ទ​ហេតុនេះ មិនទាន់​ត្រូវបាន​បញ្ជាក់​ពី​អត្ត​យ​សញ្ញាណ​នៅឡើយ​ទេ​។​

ពួក​មន្ត្រី​ ជួយសង្គ្រោះ បាន​និយាយថា ពិ​ដានដែល​ធ្លាក់​ជាប់​នឹង​អគារ​ទី​១ និង​ទី​២ នៅ​ជា​ន់ទី​៤​។ ពិ​ដាន​ប្រវែង ២០ គុណ​នឹង ១៥ ម៉ែត្រ និង កម្រាស់ ០,៣ ម៉ែត្រ បាន​ធ្លាក់​មកលើ​ជាន់​ទី​២ ដោយ​សង្កត់​លើ​កម្មករ​ដែល​កំពុង​ស្រស់ស្រូប​អាហារ​។ ប្រភព​ព័ត៌​មាន​នេះ​មិន​បាន​​ឱ្យ​ដឹង​ថា​ ការ​បាក់​ស្រុត​អគារ​​ដែល​កំពុង​​សាង​សង់​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​ ឡើយ ។​

សាកសព​ពីរ​នៅតែ​ស្ថិតក្រោម​គំនរ​បាក់បែក ក្នុងពេល​អ្នក​ជួយសង្គ្រោះ​កំពុង​ទម្លុះ​របា​ដែក​។ សំណង់​អគារ​នេះ​នៅ​ផ្នែក​ខាងជើង​មាន​ស្នាម​ប្រេះ និង​រន្ទារ​កោង​។ ពួក​វិស្វករ បាន​និយាយថា ពួក​អ្នក​ជួយសង្គ្រោះ​ប្រឈម​គ្រោះថ្នាក់ ពីព្រោះ​អគារ​ទាំងមូល​អាច​នឹង​រលំ​៕

Related Articles

Back to top button
Close
Close