CPP និង CNRP កំណត់ថ្ងៃនួបចរចាជាថ្មី នៅថ្ងៃទី៣ ខែមិនា
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២៧ កុម្ភៈ ២០១៤)៖ តំណាង គណបក្ស ប្រជាជនកម្ពុជា (CPP) និងគណបក្ស សង្រ្គោះជាតិ (CNRP) នឹងជួបគ្នាជាថ្មីម្តងទៀតនៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៤ ខាងមុខនេះ បន្ទាប់ពីភាគីទាំងពីរបាន ប្រកាសលុប ចោលការ ជួបគ្នានៅថ្ងៃទី២៧ ខែកុម្ភៈ។
កាល ពីថ្ងៃទី២៦ ខែកុម្ភៈ លោក ញ៉ែម បុញ្ញារិទ្ធិ អ្នកនាំពាក្យ CNRP បាននិយាយថា បន្ទាប់ ពីគណបក្សទាំងពីរបានលើក ពេលនៃការជួបគ្នា កាលពីថ្ងៃទី២៥ ខែកុម្ភៈ រហូតមកដល់ថ្ងៃនេះ បានកំណត់ជួបគ្នាជាថ្មីម្តងទៀត ហើយ ដោយសម្រេចយកថ្ងៃទី៣ ខែមិនា ។
តាមការគ្រោងទុកជំនួបចរចា ជាថ្មីនិយាយពី កំណែទម្រង់បោះឆ្នោត មានសមាសភាពចូលរួមពិភាក្សាម្ខាង ៦នាក់ ក្នុងនោះភាគីខាងគណបក្សប្រជាជនកម្ពុជា មានឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន, លោក ជាម យៀប, លោក ឈាង វ៉ុន, លោក ប៉ែន បញ្ញា និងលោក ស៊ិក ប៊ុនហុក និងលោកស្រី គ្រួច សំអាន។ រីឯគណបក្សសង្គ្រោះជាតិ រួមមាន លោក សុន ឆ័យ, លោក យឹម សុវណ្ណ, លោក គួយ ប៊ុនរឿន, លោក អេង ឆៃអ៊ាង និងលោក ម៉ៅ មុន្នីវណ្ណ និង លោក ហូរ វ៉ាន់៕