គ្រោះ​ថ្នាក់​នាវា​មុជ​ទឹក​នៅ​ឥណ្ឌា បាត់​ខ្លួន​យោធា ​២​នាក់​ និង​ របួស​ ៥​នាក់ ​

សារព័ត៌មាន​​ Cambodia News /

S_0518ញូដេលី(២៦ កុម្ភៈ ២០១៤)៖ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី២៦ ​ខែកុម្ភៈ ឆ្នាំ ២០​១៤ នេះថា កង​ទ័ព​ជើង​ទឹក​ឥណ្ឌា ២រូប កំពុងបាត់ខ្លួន និង ៥នាក់​ផ្សេង​ទៀត បានទទួលរងរបួស បន្ទាប់​ពី​គ្រោះ​ថ្នាក់​មួយ​ទៀត បានកើតឡើងអំឡុង ពេល​បំពេ​ញ​ការ​ហ្វឹ​ក​​ហ្វឺន លើនាវាមុជទឹក ក្បែរ​ឆ្នេរ​សមុទ្រ​នៃទី​ក្រុង​ ម៉ុមបៃ ប្រទេសឥណ្ឌា នៅ​ថ្ងៃ​ពុធ​នេះ។​

ទូរទស្សន៍ក្នុងតំបន់ បានចេញផ្សាយថា គេ​បាន​ឃើញ​ផ្សែង ចេញពីនាវាមុជទឹក INS ស៊ីន​ឌួរ៉ា​ថ្នា ស្រប​ពេល​នោះ​ក៏ មានមនុស្សបាត់ខ្លួន និង រងរបួសមួយចំនួនតែម្តង។ ទាហាន ដែល​ទទួល​រងរបួស ត្រូវ​បាន​គេ​បញ្ជូន​ទៅ ​សង្គ្រោះនៅមន្ទីរពេទ្យយោធា បន្ទាប់ពីបរាជ័យក្នុង ការ​ធ្វើសមយុទ្ធតាម ដែនសមុទ្រនោះរួចមក។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ ២០១៣ នាវាមុជទឹកដដែលខាងលើនេះ បានលិចនៅ កំពង់ផែយោធារបស់ ទីក្រុងម៉ុមបៃ បន្ទាប់កន្លែងស្តុកគ្រាប់បែក របស់វាបានផ្ទុះ បណ្តាលឲ្យ នាយទាហានជើងទឹក ១៨​រូប​បាត់​បង់​ជីវិត​៕ ប្រភព ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ (ប្រែសម្រួល​ដោយ DAP)

Related Articles

Back to top button
Close
Close