ក្រសួង​​មហា​​ផ្ទៃ​​សម្រេច​​បិទ​​អាជីវ​​កម្ម ​​ស៊ីសា ​នៅ​​ទូទាំង​​ប្រទេស​​

សារព័ត៌មាន​​ Cambodia News​/

asdភ្នំពេញ(២៦ កុម្ភៈ ២០១៤)៖ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ម៉ោង ២ ថ្ងៃទី​២៦ ខែកុម្ភៈ ​នេះ ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​ដាក់​បទបញ្ជា​ដល់​អាជ្ញាធរ និង​ប៉ូលិស ឲ្យ​បិទ​អាជីវកម្ម ស៊ី​សា នៅ​ទូទាំង​ប្រទេស​។​

ក្រសួងមហាផ្ទៃសម្រេចបិទអាជីវកម្ម ស៊ីសានេះ ធ្វើឡើងបន្ចាប់ពីលោក ប៉ា សុជាតិ​វង្ស អភិ​បាល​រាជធានី​ភ្នំពេញ បានប្រកាស ស្នើ​ទៅកាន់​រាជរដ្ឋាភិបាល ដើម្បី​សុំ​គោលការណ៍​បិទ​អាជីវកម្ម ស៊ី​សា នៅ​រាជធានី​ភ្នំពេញ​ កាលពីម្សិលមិញនៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ របស់​សាលា​រាជធានី​ភ្នំពេញ។

ទោះជា ​មានការ​អះអាង​ដូចនេះ​ក្តី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ មិន​បានធ្វើ​អត្ថាធិប្បាយ​បែបណា​ទេ ជុំវិញ​សេចក្តីសម្រេចចិត្ត​របស់​លោក​ឧប​នាយក​រដ្ឋមន្ត្រី ស ខេង ក្នុងការ​សម្រេច​បិទ​អាជីវកម្ម ស៊ី​សា​​៕

Related Articles

Back to top button
Close
Close