នាយរដ្ឋមន្ត្រីថៃ រងការចោទប្រកាន់ថា នៅពីការវាយប្រហារដោយគ្រាប់បែក
សារព័ត៌មាន Cambodia News/
ថៃ(២៦ កុម្ភៈ ២០១៤)៖ បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្ដាហ៍មុន ដែលបានបណ្ដាលឱ្យមានមនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិត រួចមក នោះ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ជាត្រូវបានរងការចោទប្រកាន់យ៉ាងខ្លាំងពី គណៈកម្មាធិការកំណែទម្រង់បែបប្រជាធិបតេយ្យប្រជាជន។
រងការចោទប្រកាន់ត្រូវបាន គណៈកម្មាធិការកំណែទម្រង់បែបប្រជាធិបតេយ្យប្រជាជនបញ្ជាក់បន្ថែមថា ដោយសារតែលោកស្រីយីងឡាក់ស្ថិតនៅពីក្រោយការវាយប្រហារនេះ ទើបបណ្ដាលឱ្យមានក្រុមភេរវករធ្វើសកម្មភាពវាយប្រហារមកលើក្រុមបាតុករ ម្ដងហើយ ម្ដងទៀតយ៉ាងដូច្នេះ។
ជាការឆ្លើយតប នាយករដ្ឋមន្ដ្រីចាំផ្ទះថៃលោកស្រី យីងឡាក់ស៊ីណាវ៉ាត្រាបានបញ្ជាក់ថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកទៅលើក្រុមបាតុករនេះ គឺមិនមែនជាទង្វើដែលសមប្រកបឡើយ។ លោកស្រីបានបញ្ជាក់បន្ថែមថា លោកស្រីសោកស្ដាយយ៉ាងខ្លាំងចំពោះហេតុការណ៍ ដែលបានសម្លាប់មនុស្សជាសច្រើននាក់នេះ។
បន្ថែមលើនេះ លោកស្រីបានស្នើឱ្យភាគីដែលពាក់ពន្ធ័ទាំងអស់ត្រូវងាកមករកតុ ចរចារទើបជាមធ្យោបាយល្អប្រសើរ និងអាចបញ្ចប់វិបត្ដិនយោបាយដ៏រាំរ៉ៃបាន។ លោកស្រីបានសង្កត់ធ្ងន់ថា ការវាយប្រហារដោយហិង្សានេះ គឺជាអំពើភេរវកម្មមួយដែលមិនគោរពសិទ្ធិ និងជីវិតមនុស្សសោះឡើយ៕