អភិបាល​រាជ​ធានី ​ប្រកា​សបិទ​អាជីវ​កម្ម ​ស៊ី​សា​ឲ្យ​អស់ពី ​រាជ​ធានី​ភ្នំពេញ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​(២៥ កុម្ភៈ ២០១៤)៖ ក្នុងឱកាស បើកសន្និបាតបូកសរុបការងារ និង​លើក​ទិស​ដៅថ្មី រ​ប​ស់​ក្រុ​ម​ប្រឹ​ក្សា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ​នា​ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ លោក ប៉ា សុជាតិវង្ស អភិបាល​រាជ​ធានីភ្នំ​ពេញ​ បាន​ប្រ​កា​ស​ឲ្យ​បិទ​អាជីវកម្មស៊ីសា ឲ្យ​អស់​ពី​រា​ជ​ធានីភ្នំពេញ ព្រោះ​ស៊ី​សា​បាន​និង​កំពុងបំពុលដល់យុ​វវ័យ​ កម្ពុជា និ​ង ​សង្គ​ម​កម្ពុជា​​ទាំង​​មូល​​ផ​ង​​ដែ​រ។

asdជាការកត់សម្គាល់ ​អាជីវកម្មស៊ីហ្សា ​(ហាងដែលជនបរទេស​ចូលកម្សាន្ត​និង​ជ​ក់​ថ្នំា​មា​ន​សា​រ​ធា​តុ​ញៀន​​​​)នេះ ត្រូវ​​បាន​គេ​មើល​ឃើញថា ​កំពុង​កើត​មានច្រើន​ក្នុងរាជធានីភ្នំពេញ ​ហើយ​អាជីវកម្ម​នេះមួ​យ​ចំ​នួន​បាននំាទៅ​ដល់​ការប្រើបា្រស់​គ្រឿង​ញៀន​​ និង​កើត​មាន​បទល្មើស​ ព្រម​ទំា​ង​រំ​ខា​ន​ដ​​ល់​​​ប្រ​ជាព​លរដ្ឋ​ជិ​ត​​​ខាង​នោះ​ថែម​ទៀត។

ស៊ីសា ជាភាសាអង់គ្លេស ហៅថា Shisha ឬ ភាសាអារ៉ាប់ ហៅ​ថា ហ្សូកកាហ៍ (Hookah)។ ស៊ីសា មានដើម កំណើត​ក្នុង​ប្រទេស​អេហ្ស៊ីប​ហើ​យ​បា​ន​បែ​ក​ធ្លា​យ​ទៅ​កា​ន់​តំ​​ប​ន់​អា​ម៉េ​ រិ​ក​ខា​ង​ជើង អាម៉េរិកខាងត្បូង អឺរ៉ុប អូស្ត្រាលី ​​​ អាស៊ី​អាគ្នេយ៍​តង់​ហ្សានី​ និងអាហ្វ្រិកខាងត្បូង ហើយ​វា​ជា​គ្រឿ​ង​ជក់ ដែល​មាន​ប្រ​ជាប្រិយភាពបំផុត ចំពោះយុវវ័យ ។ នេះ​បើ​យោ​ង​តា​ម​គេ​ហ​ទំ​​ព័​រ​វិ​ក​គី​លីក។​

ស៊ីសា បានហូរចូលកម្ពុជាក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ហើយបានធ្វើឲ្យយុវវ័យកម្ពុជា មួយ​ចំនួន​ធំ​ក្នុង​រាជ​ធា  នីឈ្លក់វង្វេងយ៉ាងខ្លាំង តាមក្លឹបកម្សាន្តមួយចំនួនធំ ក៏​កំពុង​កាក​កប​ផង​ដែរ​៕

Related Articles

Back to top button
Close
Close