លោក ​ហ៊ុន​ សែន ​ព្រមាន​ដល់​អ្នក​ដឹក​នាំ ​ឬ​ញុះ​ញង់​ឲ្យ​មា​ន​បាតុ​កម្មកូ​ដកម្ម​

សារព័ត៌មាន​​ Cambodia News​/

20140119_PMHS_SOS-41ព្រះសី​ហនុ(២៥ កុម្ភៈ ២០១៤)៖ ក្នុង​ពិធី​​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​រោងចក្រ​អគ្គិសនី ប្រើ​ដោយ​ថាមពល​ធ្យូងថ្ម នៅ​​ខេត្ត​ព្រះ​សី​ហនុ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ដល់​អ្នក​ដឹកនាំ ឬក៏​ញុះញង់​ឲ្យមាន​បាតុកម្ម​កូដកម្ម ពិសេស​កូដកម្ម​របស់​កម្មករ​រោងចក្រ ដែល​អាច​ឈាន​ដល់​ថៅកែ បិទ​រោងចក្រ។

កា ​រ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រីខាងលើ​នេះ​ធ្វើឡើង ខណៈ​ដែល​មេដឹកនាំ​សហជីព​កម្មករ និង​អង្គការ​សមាគម​មួយចំនួន បាន​អំពាវនាវ​ឲ្យ​កម្មករ​រោងចក្រ ធ្វើពហិការ មិន​ធ្វើការ​ថែម​ម៉ោង ចាប់ពី​ថ្ងៃ​ទី​២៤​កុម្ភៈ មុន​នឹង​ឈាន​ដល់​កូដកម្ម មិន​ធ្វើការ នៅ​ថ្ងៃ​ទី​១២​មីនា​។​

លោក​ ហ៊ុន សែន បន្តថា ការទាក់ទាញ​ឲ្យគេ​មក​វិនិយោគ​មួយៗ នៅ​កម្ពុជា គឺ​លំបាក​ណា ទំរាំ​តែ​គេ​មក​ដាក់ទុន ដូចជា វា​រី​អគ្គិសនី ឬ​ក៏​បើក​រោងចក្រ​កាត់ដេរ ជាដើម​។ ដូច្នេះ​បើ​សិន​ជា ធ្វើបាតុកម្ម កូដកម្ម ហើយ​នាំ​ដល់​ការបិទ​រោងចក្រ នោះ​ត្រូវ​ទៅ​រក​រឿង​អ្នក​ដឹកនាំ ឬ​ក៏​អ្នក​ញុះញង់ ឲ្យមាន​បាតុកម្ម ដែល​នាំ​ឲ្យ​កម្មករ មិន​មាន​ការងារ​ធ្វើ​៕

Related Articles

Back to top button
Close
Close