ព្រះអង្គម្ចាស់ រណឫទ្ធិ នឹងយាងចូលក្នុងឆាកនយោបាយឡើងវិញ
សារព័ត៌មាន Cambodia News /
ភ្នំពេញ(២៥ កុម្ភៈ ២០១៤) ៖ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឮដំណឹងល្ហៀងៗថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចនឹងយាងចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញនា ពេល ឆាប់ៗ ខាង មុខ។ សម្ដេចក្រុមព្រះ ជាសមាជិករាជវង្សមួយ អង្គ ដែលនៅតែមានឥទ្ធិពលនៅក្នុងឆាកនយោបាយ បើប្រៀបធៀបទៅនឹងសមាជិករាជវង្សផ្សេងទៀត ដែលប្រឡូកក្នុងឆាកនយោបាយដូចគ្នានោះ ។
យោងតាម Facebook របស់ លោក ព្រាប កុលនាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា បានឲ្យដឹងថា ការចូលប្រឡូកនៅក្នុងឆាកនយោបាយឡើងវិញរបស់ព្រះអង្គ នៅពេលនេះ គោលបំណងសំខាន់ពីរ ទី១ ប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុនិយម ទី២ ឈរលើគោលការណ៍ ដោះ ស្រាយបញ្ហាជាតិ ខ្មែរនិងខ្មែរ ។
សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងបង្កើតគណបក្សថ្មីមួយឈ្មោះ ថា «គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ» ដើម្បីចូលរួមការបោះឆ្នោតឃុំ-សង្កាត់ និងបោះឆ្នោតសភា ក្នុងពេលខាងមុខនេះ ហើយព្រះអង្គម្ចាស់ រណឫទ្ធិ គ្រោងនឹងចុះឈ្មោះគណបក្សថ្មីរបស់ព្រះអង្គនៅក្រសួងម ហាផ្ទៃ នៅពាក់កណ្តាលខែមិនា ខាងមុខនេះ៕