តុលាការកោះហៅយុវជន ដែលប្តឹងលោក ហ៊ុន សែនចូលបំភ្លឺ
សារព័ត៌មាន Cambodia News/
-
លោក នាង សុឃុន យុវជនមកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ដែលប្តឹងលោក ហ៊ុន សែន ពាក់ព័ន្ធនឹងបទល្មើសកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះ ឲ្យទៅវៀតណាម។ ភ្នំពេញ(២៥ កុម្ភៈ ២០១៤)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ នេះ យុវជនម្នាក់មកពីសម្ព័ន្ធកូនខ្មែរ អ្នកស្នេហាជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ ជុំវិញការប្តឹងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងបទល្មើសកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះ ឲ្យទៅវៀតណាម។
លោក នាង សុឃុន យុវជនម្នាក់មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ឲ្យដឹងថា លោក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ណាត់ជួបនៅព្រឹកថ្ងៃអង្គារនេះពីលទ្ធផលនៃបណ្តឹងរបស់លោក ដែលបានដាក់ កាលពីថ្ងៃទី២ ខែកុម្ភៈ។
លោក ឲ្យដឹងទៀតថា បណ្តឹងប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺផ្អែកលើឯកសារមួយចំនួនដូចជា មាត្រា២ មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា១ និង មាត្រា៤ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងមាត្រា៤៤០ ក្រមព្រហ្មទណ្ឌកម្ពុជា៕