លោក​ស្រី ​យីង​ឡាក់ ​បាន​ភៀស​ខ្លួន​ចេញ​ពី​ទី​ក្រុង​បាង​កក​

សារព័ត៌មាន​​ Cambodia News​/

t2obw3xeថៃ(២៥ កុម្ភៈ ២០១៤)៖ កាល​ពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​បាន​ ការិយាល័យ ​នាយក​រដ្ឋមន្ដ្រី​ថៃ​ បាន​ប្រកាស​ថា​ លោក​ស្រី​យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ បាន​ចាក​ចេញពី​ទីក្រុង​បាងកក​ ចម្ងាយ​១៥០​គីឡូម៉ែត្រ​  តែ​មិន​បាន​បញ្ជាក់​ថា​ តើ​ទីតាំង​ណា​ ឬ​ពេលវេលា​ណា​លោកស្រី​ យីង​ឡាក់​ នឹង​វិល​ត្រឡប់​មក​កាន់​ទីក្រុង​ បាងកក​នោះ​ឡើយ​ ។​ ​

ការ​ប្រកាស​បែប​នេះ​របស់​កា​រិ​យា​ ល័យ​លោកស្រី​យី​ង​ឡាក់​ ធ្វើ​ឡើង​ស្រប​ ពេល​ដែល​ទីក្រុង​បាងកក​ក្លាយជា​គោល​ ដៅ​សំខាន់​របស់​ក្រុម​បាតុករ​ដែល​បាន​ បិទ​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​បាងកក​អស់​ រយៈពេល​ជា​ច្រើន​សបា្ដហ៍​កន្លង​មក​។

រដ្ឋមន្ដ្រី​ការ​បរទេស​ថៃ​ លោក​ Surapong​ Tovichakchaikul​ បាន​ថ្លែងប្រាប់​ រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ចន្ទ​ថា​ លោកស្រី​យី​ង​ ឡាក់​ នឹង​ជួប​ប្រជុំ​គណៈរដ្ឋមន្ដ្រី​នា​ថ្ងៃ​ អង្គារ​ ។​ លោក​បន្ដ​ថា​ “​ទំនងជា​យើង​ អាច​នឹង​ជួប​ប្រជុំ​គណៈរដ្ឋមន្ដ្រី​នៅ​ខាង​ ក្រៅ​ទីក្រុង​បាងកក​ ។​ ទោះ​យ៉ាង​នៅ​វេលា​ ថ្ងៃនេះ​ វត្ដមាន​លោកស្រី​យី​ង​ឡាក់​នៅ​ទី​ណា​នោះ​ ខ្ញុំ​មិន​អាច​បញ្ជាក់​ប្រាប់​បាន​ នោះ​ឡើយ​”​ ៕

Related Articles

Back to top button
Close
Close