លោកសម រង្ស៊ី ត្រូវបានរារាំង មិនឲ្យជួបជាមួយអាជីវករ នៅក្នុងផ្សារទួលទំពូង
សារព័ត៌មាន Cambodia News/
ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានចុះជួបសំណេះសំណាល សួរសុខទុក្ខជាប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារទួលទំពូង ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងសន្តិសុខផ្សារ ហាមឃាត់ និងបណ្តេញចេញ មិនឲ្យធ្វើសកម្មភាព នៅក្នុងផ្សារនោះទេ។
លោក សម រង្ស៊ី បានជួបអាជីវករ និងប្រជាពលរដ្ឋ បានមួយសន្ទុះ ក៏ត្រូវបានក្រុមសណ្តាប់ធ្នាប់ ខណ្ឌចំការមន តាមដេញឲ្យចេញពីក្នុង ដោយមិនអនុញ្ញាតឲ្យជួប ជាមួយអាជីវករ និងប្រជាពលរដ្ឋនោះទេ។ ដោយសារតែមានការហាមឃាត់ មិនឲ្យជួបជាមួយក្រុមអាជីវករ និងប្រជាពលរដ្ឋ នៅក្នុងផ្សារទួលទំពូងនោះ លោក សម រង្ស៊ី បានដើរចេញពីក្នុងផ្សារ ឡើងឡានត្រឡប់ទៅវិញ។
នៅក្នុង ការហាមឃាត់ និងរារាំងលោក សម រង្ស៊ី មិនឲ្យជួបជាមួយអាជីវករ និងប្រជាពលរដ្ឋ គឺមានការប៉ះទង្គិចពាក្យសំដីគ្នា រវាងអាជីវករ ជាមួយក្រុមអាជ្ញាធរមានសមត្ថកិច្ច និងក្រុមសណ្តាប់ធ្នាប់ផ្សារ៕