ក្រុម​សហជី​ព​កម្មករ​ងើប​ត​វ៉ា​ជា​ថ្មី​ទា​មទារ​ប្រាក់​ឈ្នូល ​១៦០​ដុល្លារសាជាថ្មី

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ(២៤ កុម្ភៈ ២០១៤)៖ ក្រោយ​ការ​ស្ងប់​ស្ងាត់​មួយ​រយៈ​ពី​ការ​ទាម​ទារ​ប្រាក់​ឈ្នួល​ ១៦០​ដុល្លារ​ របស់​កម្មករ និង​ទាម​ទារ​អោយ​ដោះ​លែង​ជន​ជា​ប់​ឃុំ​ទាំង​ ២១នាក់ ថ្មីៗ​នេះ តំណាង​សហជីព​កម្មករ​ចំនួន ១៨ បាន​គំរាម​​ធ្វើ​កូដ​កម្ម​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស​នៅ​ខែ​មីនា ឆ្នាំ​២០១៤​ខាងមុខ។

Siv channa04_11ការគំរាម​នេះ​ធ្វើឡើង​បន្ទាប់​ពី​​ភាគី​និយោជក តំណាង​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ កម្ពុជា​ រក្សាជំហរ​មិនចរចា។ ចាប់ផ្តើម​ពីពេល​នេះ​តទៅ រហូត​ដល់​ថ្ងៃទី១៩ ខែ​មីនា សហជីព​កម្មករ​មួយ​ក្រុម​បាន​ប្រកាស​យុទ្ធសាស្រ្ត ដាក់​គំនាប ដើម្បី​សម្រេច​គោលដៅ​របស់​កម្មករ។

ដោយឡែក ក្រុម​សហជីព​កម្មករ​ដែលគំាំ​ទ្រនយោបាយ​របស់​រដ្ឋាភិបាល បាន​ប្រកាស​ហើយ​ថា មិនចូលរួម​ជាមួយនឹង​សកម្មភាព​នេះ​ទេ។ ទោះបីជា​យ៉ាងណា អ្នកជំនាញ​ខាង​ច្បាប់​ការងារ​​ណែនាំថា និន្នាការ​ទាមទារ​បែប​នេះ មិនមែន​​កើតមាន​ត្រឹមតែ​វិស័យ​រោងចក្រកាត់​ដេរ​ ប៉ុណ្ណោះ​ទេ ដូច្នេះ ​រដ្ឋា​ភិបាល​​គួរតែ​ពិចារណា​រកដំណោះ​ស្រាយ​ដើម្បី​កំណត់​គោល​ នយោបាយ​​ប្រាក់​ឈ្នួល​អប្បបរមា​មួយ និង​រៀបចំ​ផែន​ការ​​អនុវត្ត​វិស័យ​ណាមួយ​ជា​អាទិភាព​ផង​ដែរ៕

Related Articles

Back to top button
Close
Close