អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​នៅ​កម្ពុជា​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​អាស៊ាន ​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​(២២ កុម្ភៈ ២០១៤)៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​ ២១​ ខែកុម្ភៈ​ឆ្នាំ​២០១៤​បាន​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​និង​អ្នក​របួស​ ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​នៅ​ប្រទេស​កម្ពុជាមាន​អត្រា​ខ្ពស់​ជាងគេ​នៅ ​ក្នុង​តំបន់​ អាស៊ាន​។​

ទោះបីជា ​អត្រា​អ្នក​ស្លាប់​ក្នុង​យានយន្ត​ ១០​.០០០​ គ្រឿង​បាន​ថយ​ចុះ​ពី​ ១១​ នាក់​នៅ​ឆ្នាំ​ ២០១០​ មក​ ១០​ នាក់​នៅ​ឆ្នាំ​ ២០១១​ ក៏​ពិតមែន​ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​សរុប​ជាក់ស្ដែង​ និង​អត្រា​ស្លាប់​ក្នុង​ ចំណោម​ ប្រជាជន​ ១០០​.០០០​ នាក់​នៅ​តែ​បន្ត​កើនឡើង​ពី​ ១២,៧​ នាក់​ក្នុង​ ឆ្នាំ​ ២០១០​ ដល់​ ១៣,១​ នាក់​ ក្នុង​ឆ្នាំ​ ២០១១​ ។

3(62)ករណី ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​តែ​បន្ត​កើនឡើងនេះ រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​បាន​លើកទឹកចិត្ត​ និង​ជំរុញ​ឲ្យ​គ្រប់​ផ្នែក​ គ្រប់​វិស័យ​ ឲ្យ​យក​ ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ បញ្ហា​សុវត្ថិភាព​ចរាចរ​ផ្លូវ​គោ​គ​ ដែល​រាល់​ការ​ចំណាយ​លើ​សកម្មភាព​ទាំង​អស់នេះ​ ត្រូវ​បាន​ ចាត់​ទុក​ថា​ ជា​ការ​ធ្វើ​វិនិយោគ​ មួយ​សម្រាប់​ជួយ​បញ្ចៀស​ប្រជាជន​ឲ្យ​រួច​ផុត​ ពី​គ្រោះ​មហន្តរាយ​ មួយ​របស់​សង្គម​ជាតិ​ ។​

គោលនយោបាយ​ជាតិ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ មាន​ផែនការ​ សកម្មភាព​ចំនួន​ ៨​ ស្រប​តាម​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​ ដែល​បាន​កំណត់​ ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​អន្តរជាតិ​ នា​ខែវិច្ឆិកា​ ឆ្នាំ​ ២០០៩​ នៅ​ទីក្រុង​ម៉ូ​ស្គូ​ ប្រទេស​រុ​ស្ស៊ី​ ដែល​មាន​គោលបំណង​សំដៅ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​នៅ​លើ​ផ្លូវថ្នល់​ឲ្យ​ បាន​ ថយ​ចុះ​ចំនួន​ ៥០%​ ពី​ឆ្នាំ​ ២០១១​ ដល់​ឆ្នាំ​ ២០២០​៕

Related Articles

Back to top button
Close
Close