ការជួបជុំដ៏រន្ធត់របស់ពលរដ្ឋកូរ៉េទាំងពីរ
សារព័ត៌មាន Cambodia News/
កូរ៉េ(២២ កុម្ភៈ ២០១៤)៖ ក្រោយ ការទន្ទឹងរង់ចាំដោយសារតែការពន្យារពេលជាច្រើនលើក ពលរដ្ឋដែលមានវ័យចំណាស់ជាង១០០នាក់ មកពីកូរ៉េខាងត្បូងបានជួបជុំជាមួយគ្រួសារប្រមាណ១៨០នាក់មកពី កូរ៉េខាងជើង ក្រោយបែកបាក់ដោយសារសង្គ្រាម ។
ដំណក់ ទឹកភ្នែកដោយការជួបជុំគឺជាអ្វីដែលគេអាចមើលឃើញច្រើនជាងគេ បំផុតនៅក្នុងជំនួបគ្រួរសារនោះ ។ នៅក្នុងរូបភាពបានបង្ហាញឲ្យឃើញថា គ្មានអ្នកណាម្នាក់អាចទប់ទឹកភ្នែករបស់ខ្លួនបានឡើយ នៅក្នុងជំនួបក្រោយការបែកបាក់រាប់សិបឆ្នាំកន្លងមក ដោយសារតែប្រទេសទាំងពីរជាសត្រូវនឹងគ្នា ។
ការជួបជុំជាលើកទីមួយចាប់តាំងពីជំនួបកាលពីឆ្នាំ២០១០ ។ ការជួបជុំសាច់ញាតិនេះមានការជ្រើសរើស ហើយអ្នកដែលមានសំណាងទើបបានមកជួបជុំគ្រួសារ ។ ដោយសារតែអ្នកបែកបាក់ដោយសារសង្គ្រាមមានច្រើន ហើយអ្នកមានវ័យចាស់ទើបអាចមកជួបជុំគ្នាបាន ។
តាំងពីកូ រ៉េទាំងពីរកាត់ផ្តាច់ដោយសារសង្គ្រាមមកទល់ពេលនេះ មានពលរដ្ឋកូរ៉េខាងត្បូង២២ពាន់នាក់បានជួបសាច់ញាតិក្នុងរយៈ ពេលខ្លី ក្នុងនោះមាន១៨ពាន់នាក់ជួបតាមខ្សែអាត់វីដីអូ ។ អ្នកទាំងនោះគ្មានឱកាសបានជួបជាលើកទី២ទៀតនោះឡើយ ៕