ក្រុមកសិករត្រលប់មកផ្ទះវិញបន្ទាប់ពីរដ្ឋាភិបាលថៃធានាការសងប្រាក់
សារព័ត៌មាន Cambodia News/
ថៃ(២២ កុម្ភៈ ២០១៤) ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ បន្ទាប់ពីការចរចាររវាងភាគីទាំងពីរទទួលបានលទ្ធផល កសិករប្រមាណមួយម៉ឺននាក់ មកពីតំបន់ភាគខាងជើងទីក្រុងបាងកក់ប្រទេសថៃបានចាកចេញពីព្រលានយន្ត ហោះសុវណ្ណភូមិទីក្រុងបាងកក់ ត្រលប់ទៅផ្ទះពួកគេវិញតាមរយៈត្រាក់ទ័រជាច្រើនគ្រឿង ។
ការ ត្រលប់ទៅផ្ទះវិញពីសមណាក់កសិករថៃ គឺដោយសាររតែ លោកឆាដា ជាតំណាងកសិករថៃ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈបានចូលជួបលោកស្រីយីងឡាក់ស៊ី ណាវ៉ាត់ត្រា រួមទាំងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ។ ជំនួបរវាងពីរភាគីនេះបានធ្វើឡើង ដើម្បីរកដំណោះស្រាយឲ្យរដ្ឋាភិបាលថៃត្រូវពន្លើនការទូទាត់សំណង ស្រូវ ទៅក្រុមកសិករឲ្យបានលឿនបំផុត។
ជាលទ្ធផលនៅក្នុង កិច្ចពិភាក្សារវាងតំណាងកសិករ និងរដ្ឋាភិបាល ធ្វើឲ្យកសិករមានការពេញចិត្តដោយរដ្ឋាភិបាលសំម្រេចទូរទាត់សំណង ស្រូវអង្ករឲ្យកសិករថៃនៅសប្តាហ៍ក្រោយនេះ។
គួររម្លឹកផងដែរថា ទោះបីជាមានកសិករប្រមាណមួយម៉ឺននាក់មកពីតំបន់ភាគខាងជើងប្រទេសថៃ បានត្រលប់ទៅផ្ទះពួកគេវិញក៏ពិតមែន ប៉ុន្តែក៏នៅមានកសិករមកពីតំបន់ផ្សេងទៀតនៃប្រទេសថៃជាច្រើននាក់ បានដង្ហែរថយន្តត្រាក់ទ័រជាច្រើនគ្រឿង ធ្វើដំណើរចូលក្នុងទីក្រុងបាងកក ឆ្ពោះទៅព្រលានយន្តហោះសុវណ្ណភូមិថៃជាបន្តបន្ទាប់ ដើម្បីឲ្យរដ្ឋាភិបាលថៃដោះស្រាយបញ្ហាថ្លៃស្រូវអង្ករឲ្យពួកគេ ៕