យុវជនម្នាក់ ក្នុងចំណោម ៩នាក់ ដែលប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យត្រូវសមត្ថកិច្ចចាប់ខ្លួន
សារព័ត៌មាន Cambodia News/

ភ្នំពេញ(២០ កុម្ភៈ ២០១៤)៖ យុវជនម្នាក់ ក្នុងចំណោម ០៩នាក់ ដែលរៀបចំការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាយុត្តិធម៌អន្តរជាតិសង្គម ត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយមិនដឹងមូលហេតុ។
- នៅថ្ងៃទី២០ ខែកុម្ភៈនេះ យុវជន ០៩នាក់ រៀបចំពិធីជួបជុំនៅទីលានប្រជាធិបតេយ្យដើម្បី ថ្លែងសុន្ទរកថា អបអរទិវាយុត្តិធម៌សង្គមអន្តរជាតិ ដោយរៀបរាប់ពីស្ថានភាពនៃការទទួលបានយុត្តិធម៌នៅកម្ពុជា។ តែពិធីនោះមិនទាន់ដំណើរផងក៏មានសមត្ថកិច្ចប្រមាណ២០នាក់ ចុះទៅបំបែក និងបានចាប់ខ្លួនយុវជនម្នាក់យកទៅ។
រហូតដល់ម៉ោងជិត១០ព្រឹកនេះ មិនទាន់ទទួលបានព័ត៌មានយុវជនម្នាក់នោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅទីណាទេ។ ចំណែកយុវជនផ្សេងទៀត នាំគ្នាប្រមូលផ្តុំនៅស្នាក់ការអង្គការសហប្រជាជាតិដើម្បីធ្វើ សេចក្តីថ្លែងការណ៍៕