មេបក្សប្រឆាំង បញ្ជាក់ឲ្យអ្នកគាំទ្រកុំព្រួយពីជំហរបក្ស
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២០ កុម្ភៈ ២០១៤)៖ ក្រោយពីកិច្ចប្រជុំបិទទ្វាររវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានបញ្ចប់កាលពីថ្ងៃទី១៨កុម្ភៈ។ ជាថ្មីម្ដងទៀតនេះប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញជំហរសារជាថ្មីក្នុងការទាមឲ្យមានការស៊ើបអង្កេតភាពមិន ប្រក្រតីជុំវិញការបោះ ឆ្នោត និងការទាមទារបោះឆ្នោតឡើងវិញមុនអាណត្តិ។
ការប្រកាសបញ្ជាក់បែបនេះ គឺដើម្បីឆ្លើយតបទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ដែល មានការព្រួយបារម្ភ បន្ទាប់ពីឃើញកិច្ចប្រជុំកាលពីថ្ងៃអង្គារ គ្មានការពិភាក្សាពីការទាមទារឲ្យមានបោះឆ្នោតឡើងវិញមុនអាណត្តិ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកាលពីថ្ងៃទី១៨កុម្ភៈនោះ គ្រាន់តែជាជំហានទី១ ដើម្បីកំណត់ក្របខណ្ឌនិង យន្តការនៃការកែទម្រង់ការបោះឆ្នោតទៅថ្ងៃខាងមុខប៉ុណ្ណោះ៕