ស្លាប់ ២របួសធ្ងន់ស្រាល៥នាក់ដោយសាររថយន្ត បុកម៉ូតូ៣គ្រឿង
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២០ កុម្ភៈ ២០១៤)៖ កាលពីវេលាម៉ោង៣និង២៥នាទីទៀប ភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ មនុស្ស២នាក់ស្លាប់ នៅ នឹង កន្លែងកើតហេតុ និង៥នាក់របួសធ្ងន់ស្រាល ខណៈដែលកំពុងជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តកូរ៉េមួយគ្រឿង បុករះម៉ូតូ ៣គ្រឿង នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែល ស្លាប់ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1C-7891 និងជនរងគ្រោះម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1H-7686 និងម៉ូតូមួយគ្រឿងទៀតម៉ាកស្មាស់មិនចាំស្លាកលេខ ។ ចំណែករថយន្តកូរ៉េបង្កហេតុមិនចាំស្លាកលេខ
សាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមានគ្នា៧នាក់ជិះម៉ូតូ៣គ្រឿងតាម បណ្តោយផ្លូវបេតុងរួចឆ្លងផ្លូវទាំង៣ម៉ូតូទៅតាមផ្លូវសហព័ន្ធរុ ស្ស៊ី ក្នុងទិសដៅពីជើងបត់ទៅកើតស្រាប់តែរថយន្តបង្កហេតុបើកពីលិចទៅ កើតបុកម៉ូតូជនរងគ្រោះទាំង៣គ្រឿងពេញទំហឹង រួចអ្នកបើកបរបានដាក់លេខថយក្រោយកិនជនរងគ្រោះ២នាក់បណ្តាល ឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល ។
ប្រភពបន្តថា ក្រោយពីកិនជនរងគ្រោះស្លាប់ហើយ អ្នកបើករថយន្តបង្កហេតុបានព្យាយាមបើករត់គេច ពេលនោះជនរងគ្រោះដែលរងរបួសស្រាលបានយកម៉ូតូជិះដេញតាមរថយន្ត បង្កហេតុរហូតចាប់បាននៅសង្កាត់បឹកកក់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងហៅរថយន្តស ង្ក្រោះដឹកជនរងគ្រោះជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យឯកជនភ្លាមៗផងដែរ៕