ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពទីក្រុងប៉េកំាងព្រឹកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៩ កុម្ភៈ ២០១៤)៖ នៅថ្ងៃទី១៩ កុម្ភៈ ២០១៤ នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅទីក្រុងប៉េកំាងសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ។
-
យាងនិងអញ្ជើញជូនព្រះរាជ ដំណើរដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិការដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ។
យោងតាម ព្រះរាជសារព្រះមហាក្សត្រ កម្ពុជាចុះថ្ងៃទី១៨ កុម្ភៈ ២០១៤ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នឹងទទួលជាប្រមុខរដ្ឋស្តីទី ។ យ៉ាងណាក៏ដោយ ព្រះរាជសារព្រះមហាក្សត្រ មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការយាងនិវត្តន៏មកកាន់ប្រទេសកម្ពុជា វិញនៅពេលណានោះទេ ៕