CPP និង ​CNRP ​ឯកភាព​គ្នា​បង្កើត​គណៈក​ម្មការ​ចម្រុះ ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ(១៩ កុម្ភៈ ២០១៤) ៖ នៅក្នុង​ជំនួប​រវាង​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រយៈ​ពេល​​ពីរម៉ោង​កន្លះ ចាប់ពីម៉ោង ៩ ​កាល​ពីព្រឹកថ្ងៃទី​១៨ ខែកុម្ភៈ នៅ​វិមាន​ព្រឹទ្ធសភា គឺ​ទទួល​បាន​លទ្ធផល ដោយ​ឈាន​ទៅ​ព្រមព្រៀង​បង្កើត​គណៈកម្មការចម្រុះរួមមួយ ដើម្បី​រៀប​ចំក្របខណ្ឌ​កំណែទម្រង់​ការ​បោះ​ឆ្នោត នាពេលខាងមុខ។

Camសមាសភាព ​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ រួមមានៈ លោក​ ព្រុំ សុខា លោក​ សក់ សេដ្ឋា និង​លោក​ កើត រិ​ទ្ធ​។​ ចំណែក​សមាសភាព​ក្រុមការងារ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចូល​តុ​ចរចា ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា មានដូចជាៈ លោក​ សុន ឆ័យ លោក​ យ៉ែម បុញ្ញឫទ្ធិ និង​លោក​ គួ​យ ប៊ុន​រឿន​។​

ក្រុមការងារ ​នៃ​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀងគ្នា លើ ៣ ​ចំណុច​ ដែលក្នុងនោះ រួមមាន​ការបង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដោយ​មាន​សមាសភាព​ស្មើ​គ្នា មកពីគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បី​សិក្សា និង​រៀបចំ​ក្របខណ្ឌ​​កំណែទម្រង់​​ការបោះឆ្នោត នាពេលខាងមុខ៕

Related Articles

Back to top button
Close
Close