អាកាសធា​តុនឹង​កើន​កម្តៅ​ចាប់​ពី​ចុង​ខែ​កុម្ភៈ ​ខណៈ​ភ្លៀង​ធ្លាក់​តិច​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​(១៨ កុម្ភៈ ២០១៤)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្យាករណ៍​អាកាសធាតុ រកឃើញថា សីតុណ្ហភាព​ក្នុង​តំបន់​ខ្ពង់រាប តំបន់​ទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ នឹង​កើន​កម្តៅ​ដល់​ជាង​៣០​អង្សារ ចាប់ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ រហូតដល់​ដើម​ខែ​ឧសភា ខណៈ​ដែល​ភ្លៀង​កក់ខែ នឹង​មាន​កម្រិត​តិចជាង​ឆ្នាំ​២០១៣​។​

Senghou-01891សេចក្តីជូនដំណឹង ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ បង្ហាញថា ស្ថានភាព​សីតុណ្ហភាព សម្រាប់​តំបន់​ខ្ពង់​​រាប​ភាគ​ឥសាន និង​ខ្ពង់​រាប​ខាងជើង រួម​មាន​ខេត្ត​​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ សីតុណ្ហភាព​អតិបរមា ចាប់ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដល់​ខែ​មេសា មាន​ពី ៣៣ ទៅ​៣៥​អង្សារ និង​បន្ត​កើន​ដល់ ៣៧​អង្សារ ដល់​ខែ​ឧសភា​។​

​ចំពោះ​តំបន់​ទំនាប​ កណ្តាល រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ និង​ខេត្ត​កំពង់ស្ពឺ សីតុណ្ហភាព​អតិបរមា ចាប់ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដល់​ខែ​មេសា មាន​ពី ៣៣ ទៅ​៣៦​អង្សារ និង​បន្ត​កើន​ដល់ ៣៨​អង្សារ ដល់​ខែ​ឧសភា​។​

​សម្រាប់ តំបន់​មាត់សមុទ្រ ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​ខេត្ត​កែប សីតុណ្ហភាព​អតិបរមា ចាប់ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដល់​ខែ​មេសា មាន​ពី ២៩ ទៅ​៣១​អង្សារ និង​បន្ត​កើន​ដល់ ៣៤​អង្សារ ដល់​ខែ​ឧសភា​។ ដោយឡែក ស្ថានភាព​ភ្លៀង​កក់ខែ ក្នុង​តំបន់​នេះ គឺ​មាន​កម្រិត​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៣៕

Related Articles

Back to top button
Close
Close