ទឹកជំនន់ និងខ្យល់ព្យុះវាយប្រហារប្រទេសអង់គ្លេស

សាព័ត៌មាន​ Cambodia News​/

20140214_britain-stormអង់គ្លេស(១៥ កុម្ភៈ ២០១៤)៖ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ ១៥​ម៉ឺន​​ខ្នង គ្មាន​អគ្គីសនី​ប្រើប្រាស់ បន្ទាប់​ពី​ទឹកជំនន់ និង​ខ្យល់ព្យុះ​បាន​វាយប្រហារ​យ៉ាងខ្លាំង​ទៅលើ​តំបន់​ឆ្នេរសមុទ្រ​ភាគ​​ ខាងលិច និង​តំបន់​ភាគ​និរតី​នៃប្រទេស​អង់គ្លេស។ ក្រៅពីនេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​ឆក់​ខ្សែភ្លើង ខណៈ​ពេល​ដែល​លោត​ពី​ដើមឈើ​ម្ខាង​ទៅ​ម្ខាង​ទៀត​។

​ គួរបញ្ជាក់​ថា ខ្យល់ព្យុះ​ដ៏​កំណាច​នេះ​បានចាប់ផ្តើម​បក់បោក​ទៅលើ​ភាគ​និរតី​នៃ​ប្រទេស​ អង់គ្លេស កាលពី​ថ្ងៃ​ពុធ និង​បាន​ធ្វើឲ្យ​គម្រោង​ការប្រកួ​តបាល់​ទាត់​​សំខាន់ៗ​ក្នុង​ប្រទេស​ត្រូវ​ លុបចោល​​ផង​ដែរ​។​ យ៉ាងណា​ក៏​ដោយ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ លោក​រដ្ឋមន្ត្រី ដេវីត ខេមឺ​រ៉ុន បាន​ប្រកាស​ផ្តល់​ជំនួយ​បន្ទាប់ពី​បាន​ទទួល​បាន​ជំនួយ​ឥត​សំណង​ពី​ រដ្ឋាភិបាល​COBRA៕

Related Articles

Back to top button
Close
Close