ប្រ​ជា​ពល​រដ្ឋ​ ២សែន​នាក់​ត្រូវ​បាន​ជម្លៀស​ខណៈ​ភ្នំភ្លើង​ផ្ទុះ​ឥណ្ឌូ​នេស៊ី​

សារព័ត៌មាន​​ Cambodia News/

20140214_mountឥណ្ឌូណេស៊ី(១៥ កុម្ភៈ ២០១៤)៖ អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ជម្លៀស​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២​សែន​នាក់ ចេញពីំ​បន់​គ្រោះថ្នាក់ បន្ទាប់​ពី​ភ្នំភ្លើង​មួយ​នៅ​លើ​កោះ​Java​​បាន​រញ្ជួយ​និង​ផ្ទុះ​ជា​ខ្លាំង ដោយ​ព្រួស​ផេះ​និង​កម្អែរ​ថ្ម​ជា​ច្រើន​។ ​ការជម្លៀស​ប្រជាពលរដ្ឋ​នេះ​បាន​ធ្វើឡើង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពោល​គឺ គឺ​ពីរ​បី​ម៉ោង​មុន​ពេល​វា​បាន ចាប់ផ្តើម​ផ្ទុះ​នៅ​ថ្ងៃ​សុក្រ​នេះ​។

​បើ​តាម​ការផ្សព្វផ្សាយ​ឲ្យដឹង​តាម​រយៈ​ទូរទស្សន៍​រដ្ឋ​របស់ ឥណ្ឌូនេស៊ីបាន​បង្ហាញ​សកម្មភាព​នៃ​ការផ្ទុះ​ភ្នំភ្លើង​នេះ​ដែល​ព្រួស​ផេះ​ និង​កម្អែ​រ​ថ្ម​ដែល​បាន​ធ្លាក់​នៅ​ជិតៗ​ភូមិ​ក្បែរៗ​​នោះ​ខណៈ​​ដែល​​ពួក​​ អ្នក​ស្រុក​បាន​​ប្រញាប់​ប្រញាល់​​ឡើង​ជិះ​​រថយន្ត​​និង​ម៉ូតូ​​ទៅ​កាន់​​ មណ្ឌល​​សង្គ្រោះ​បន្ទាន់​៕

Related Articles

Back to top button
Close
Close