ស្រោម​អនាម័យ ១​សែន​ស្រោម ​នឹង​ចែក​ក្នុង​ទិវា ​នៃ​ក្តី​ស្រឡាញ់​

សាព័ត៌មាន​យុវវ័យថ្មី/

ភ្នំ​ពេញ​(១៣ កុម្ភៈ ២០១៤) ៖ នៅទិវាស្រោម អនាម័យ អន្តរជាតិ និងទិវា នៃក្តីស្រឡាញ់ ថ្ងៃ ១៤ កុម្ភៈឆ្នាំ ២០១៤  ស្អែក​​នេះ ក្រសួងសុខាភិបាល និងអង្គការ មូលនិធិ ថែ​ទាំ​សុខ​ភាព អ្នកជំងឺអេដស៍ ហៅ កាត់ថា AHF សហការគ្នា នឹងចែកស្រោមអនាម័យ ១សែន​ស្រោ​​ម ដើម្បី លើក កម្ពស់​ការយល់ដឹង ការពារបង្ការ HIV/AIDS។

ID4-00077ក្នុងទិវា នៃក្តីស្រឡាញ់ នៅថ្ងៃទី១៤កុម្ភៈ ដែលគេវាយតំលៃថា  ជាទំនៀមទំលាប់ សម្រាប់​ជនមួយ ចំនួនតូច ដែលនឹងប្រព្រឹត្តិ ការរួមភេទនោះ ស្រោ​ម​​ចំនួន១​សែន​ស្រោម ​នឹងត្រូវចែកជូន ក្នុងយុទ្ធនាការ មួយដែល មានការសហការគ្នា រវាង​ក្រសួង​សុខាភិបាល និងអង្គការ មូលនិធិថែទាំ សុខភាព អ្នក​ជំងឺអេដស៍ហៅកាត់ថា AHF នៅទីតាំង ក្នុងរាជធានីភ្នំពេញ។

ប្រធានការិយាល័ ប្រចាំតំបន់អាស៊ី នៃអង្គការ មូលនិធិថែទាំ សុខ ភាពអ្នកជំងឺអេដស៍( AHF)  លោក ឈឹម សារ៉ាត់ មានប្រសាសន៍ ក្នុងកិច្ច​ប្រជុំពិ​គ្រោះ​​​យោបល់ ស្តីពី​ការរៀបចំទិវា ស្រោមអនាម័យអន្តរជាតិ២០១៤ ថ្ងៃទី១០ ខែ កុម្ភៈថា ​សភាពការណ៍ នេះត្រូវគេចាត់ទុកថា គ្រោះថ្នាក់ អាចនឹង មានមនុស្ស ឆ្លងជំងឺអេដស៍ ឬវីរុសហ៊ីវថ្មី ហើយ​​សម្រាប់យុទ្ធនាការឆ្នាំនេះ នឹងមា​ន​ការធ្វើតេស្តឈាម រកមេរោគអេដស៍ ផង​ដែរ។

ជាមួយ​គ្នា​នោះ​ លោក ឡុង ឡាវី អនុប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ មាន​ប្រសាសន៍ថា សង្គ្រាមក្នុងការប្រយុទ្ធ នឹងមេរោគអេដស៍ មិនទាន់ចប់នៅឡើយទេ លុះត្រាតែ ពិភពលោកទទួលបាន ជោគជ័យរឺលុបបំបាត់ បានទាំ​ង​​ស្រុ​ងមេរោគអេដស៍ ដែលបញ្ហានេះ ទាមទារឲ្យ មានកិច្ចសហការ គ្រប់ជ្រុងជ្រោយ៕

Related Articles

Back to top button
Close
Close