ពីធីបុណ្យព្រះពុទ្ធសាសនានិងរបាំឥណ្ឌាជាលើកដំបូងនៅកម្ពុជា
ហេង នាង/
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (១២ កុម្ភៈ ឆ្នាំ ២០១៤)៖ ស្ថានទូតឥណ្ឌារួមជាមួយនឹងក្រសួងវប្បធម៌រដ្ឋាភិបាលឥណ្ឌាបានរៀបចំរួមគ្នា នូវព្រឹត្តិការណ៍ពីរដាច់ដោយឡែកពីគ្នា គឺពិធីបុណ្យរបាំ បុរាណ និងពិព័រណ៍រូបថតព្រះពុទ្ធសាសនានិងវត្ថុបុរាណ ដោយមានការសូត្រធម៌ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯស្ថានទូតឥណ្ឌាក្នុងរាជធានីភ្នំពេញនៅ ម៉ោងអាហារថ្ងៃត្រង់នាថ្ងៃពុធនេះ លោកឯកអគ្គរដ្ឋទូតឥណ្ឌា Dinesh K. Patnaik បាន និយាយថា ប្រទេសឥណ្ឌាមានក្តីសប្បាយរីករាយដោយបានរៀបចំព្រឹត្តិការណ៍នៅ កម្ពុជា ខណៈព្រះសារីរិកធាតុដែលត្រូវបានគេលួចនោះបានរកឃើញវិញ។
លោកបានបាននិយាយថា ព្រឹត្តិការណ៍ទីមួយគឺជាពិធីបុណ្យព្រះពុទ្ធសាសនា ដែលមានការតាំងពិព័រណ៍រូបថតនិងវត្ថុបុរាណ ព្រះពុទ្ធសាសនាដែលបង្ហាញពីទំនាក់ទំនងជីវិតរបស់ព្រះពុទ្ធ ដែលនឹងត្រូវដាក់បង្ហាញតាមបណ្តោយមាត់ទន្លេ និងនៅក្នុងវត្តឧណ្ណាលោមនាថ្ងៃទី ១៣ – ១៨ ហើយ ពិធីបុណ្យនេះរួមមានរូបចម្លាក់ រួមជាមួយការសូត្រធម៌ឡាម៉ា របាំឡាម៉ា និងការពូនភ្នំខ្សាច់ដែល ធ្វើឡើងដោយព្រះសង្ឃពុទ្ធសាសនាយាងមកពីតំបន់ហិម៉ាឡាយ៉ា។
លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍ទីពីរគឺជាពិធីបុណ្យរបាំបុរាណដែលត្រូវធ្វើឡើងនៅ ពេលល្ងាចនាថ្ងៃទី ១៤-១៥ កុម្ភៈ ២០១៤ នៅឯសណ្ឋាគារ សូហ្វីតែលក្នុងខេត្តសៀមរាប និង ថ្ងៃទី ១៧ -១៩ កុម្ភៈ ២០១៤ សាលមហោស្រពចតុមុខក្នុងរាជធានីភ្នំពេញ។
លោកឯកអគ្គរដ្ឋទូត Dinesh បានឱ្យដឹងថា មានមនុស្សជាច្រើនចង់ឃើញវត្ថុបុរាណ ព្រះពុទ្ធសាសនានិងព្រះពុទ្ធនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែពួកគេមិនអាចទៅបាន ហើយឥឡូវនេះ ឥណ្ឌាបាន នាំមកនូវទាំងអស់នេះមកកាន់ប្រទេសកម្ពុជា ដើម្បីឱ្យពួកគេអាចមើលឃើញដោយមិនគិតថ្លៃ ដោយលោកបានបន្ថែម បច្ចុប្បន្ន មានវត្តព្រះពុទ្ធសាសនាចំនួន ១៦ ដែលគ្រប់គ្រងដោយ ព្រះសង្ឃពុទ្ធសាសនាជនជាតិខ្មែរនៅប្រទេសឥណ្ឌា។
ក្នុងអំឡុងពេលពិធីបុណ្យព្រះពុទ្ធសាសនានេះ ព្រះសង្ឃកម្ពុជាជាច្រើនអង្គពុទ្ធសាសនានិមន្តមកពីវត្តផ្សេងគ្នាក៏ត្រូវ បានអញ្ជើញឱ្យចូលរួមវគ្គបណ្តុះបណ្តាលមួយនៅវត្តឧណ្ណាលោមដោយនិមន្ត បើកកម្មវិធីដោយសម្តេចសង្ឃ ទេព វង្ស ។
ទំនាក់ទំនងឥណ្ឌានិងកម្ពុជាគឺបានមកពីសាសនាហិណ្ឌូ និងឥទ្ធិពលសាសនានិងវប្បធម៌ ចេញមកពីប្រទេសឥណ្ឌានៅក្នុងសតវត្សទី ៤ – ៦ ។ បើយោងតាមព័ត៌មានពីស្ថានទូតឥណ្ឌាបានឲ្យដឹងថា ឥទ្ធិពលនៃសាសនាហិណ្ឌូ ព្រះពុទ្ធសាសនា និងស្ថាបត្យកម្មឥណ្ឌាត្រូវបានបង្ហាញនៅអង្គរវត្ត អង្គរធំ បាយ័ន ប្រាសាទបាពួន និងសាសនា ព្រមទាំងប្រវត្តិសាស្រ្តផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាភាពរុងរឿងនៃវប្បធម៌ និងសង្គមមូលដ្ឋានយ៉ាងជ្រាលជ្រៅនៃទំនាក់ទំនងឥណ្ឌានិងប្រវត្តិសាស្រ្ត កម្ពុជា។
លោកឯកអគ្គរដ្ឋទូត Dinesh បានឲ្ដឹងថា នេះជាពិធីបុណ្យព្រះពុទ្ធសាសនាលើកដំបូងដែលមិនធ្លាប់មាន ដែលរៀបចំឡើងដោយ ប្រទេសឥណ្ឌានៅក្នុងប្រទេសកម្ពុជា ហើយនឹងមានកាន់តែច្រើននាពេលអនាគត។