លោក សម រង្ស៊ី នឹងមកដល់កម្ពុជានៅល្ងាចនេះ
សារព័ត៌មាន Cambodia News/
-
ភ្នំ ពេញ(១០ កុម្ភៈ ២០១៤)៖ បើតាមការឲ្យដឹងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមបណ្តាញទំនាក់ទំនងសង្គម លោកនឹងវិលមកដល់ប្រទេសកម្ពុជាវិញ នៅល្ងាចថ្ងៃចន្ទនេះ ដោយជិះយន្តហោះផ្ទាល់ពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជា តាមរយៈជើងហោះហើរកូរ៉េអ៊ែរឡាញ។
ការវិលមកកាន់ប្រទសកម្ពុជា វិញនេះ ដោយនាំយកនូវលទ្ធផលការទូតមកជម្រាបអ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីបានធ្វើទស្សកិច្ចនៅតាមបណ្តាប្រទេសប៉ែកអឺរ៉ុបមួយចំនួន អស់រយៈពេលជិត៣សប្តាហ៍ រួមនឹងប្រទេសកូរ៉េខាងត្បូង កាលពីម្សិលមិញផងដែរ។
លោក សម រង្ស៊ី បានចាកចេញពីកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ដោយធ្វើដំណើរទៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ និងស្តាប់របាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា៕