កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំសន្និស​ ស្តី​ពី​សិទ្ឋិ​ទទួល​បាន​យុត្តិ​ធ៌ម​នៅ​អា​ស៊ី​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ​(១០ កុម្ភៈ នាព្រឹកថ្ងៃទី១០ ​ខែកុម្ភៈ នេះ កម្ពុជា​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​លើកទី៣ ស្តីពី​សិទ្ឋិទទួល​បានយុត្តិធ៌ម​នៅ​អាស៊ី ដោយមាន​កិច្ចសហការ​ពី​សហព័ន្ធ​ គណៈ​មេ​ធាវី​(JFBA)​ជប៉ុន និងគណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) នៅ​សណ្ឋា​គារ​សាន់វេ។

DSC06522-600x450សន្និសីទនេះ ​ឧបត្ថម្ភដោយមជ្ឈមណ្ឌល​ផ្នែក​ច្បាប់​(JICA)​​របស់ជប៉ុន ​ដោយ​មាន​កា​រ​អញ្ជើ​ចូល​រួម​បើក​ពី​លោក​ ហ៊ី សោភា​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធ៌ម ​និង​ លោក ប៊ុន ហ៊ុន ​ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរា​ជា​ណាចក្រ​​ក​ម្ពុជា ។

ថ្លែងនៅក្នុង ​សន្និសីទ លោក ប៊ុន ហុន ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍ថា  សន្និសីទ​ទទួលបាន​យុត្តិ​ធម៌ គឺជា​សន្និសីទ​សេរី​ភាពជា​មូលដ្ឋាន​ដ៏​សំខាន់​បំផុត​មួយ​ដែល​មាន​ន័យថា ជា​លទ្ធភាព​បុគ្គល​គ្រប់រូប​អាច​ទទួលបាន​នូវ​ការការពារ ដោះ​​ស្រាយ​វិវាទ​តាមរយៈ​មធ្យោបាយ​មួយ​ដែលមាន​ប្រសិទ្ធភាព បើទោះបីជា​បុគ្គល​នោះ​ស្ថិតក្នុង​វណ្ណៈ​សង្គម​បែបណាក៏ដោយ​។

លោក​ ប្រធាន​គណៈមេធាវី​កម្ពុជា បញ្ជាក់ថា សន្និសីទ​នាពេលនោះ​គឺជា​សន្និសីទ​ដំបូង​មួយ​សម្រាប់​កម្ពុជា ដោយបាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ការផ្តល់សេវា​ជំនួយ​ផ្នែក ច្បាប់​ដល់​ជនក្រីក្រ​ដែល​បាន​អញ្ជើញ​វាគ្មិន និង​អ្នកចូលរួម​ជាច្រើន ហើយ​បានផ្តល់​អនុ​សាសន៍​ល្អ​សម្រាប់​កម្ពុជា ជាពិសេស​សម្រាប់​គណៈមេធាវី​កម្ពុជា​ក្នុងការ​រៀបចំ និង​អភិវឌ្ឍន៍​សេវា​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជនក្រីក្រ​នៅ​ទូទាំង​ប្រទេស​។​ ​​​

គួរបញ្ជាក់ដែរថា ​នេះលើកទី៣ហើយ​ដែលមជ្ឈមណ្ឌលផ្នែក​ច្បាប់របស់ជប៉ុនរៀបចំ​សន្និសីទ​នេះឡើង ​ដែលលើកទី១រៀបចំ​ធ្វើនៅប្រទេសម៉ាឡេស៊ី​ និង ​លើកទី២​នៅប្រទេសអូស្រ្តាលី ៕

Related Articles

Back to top button
Close
Close