ឌួង ​ហ្សូរីដា ​ត្រៀម​ ៥.០០០​ ដុល្លារ​ ដើម្បី​បញ្ចាប់​តឿង​ក្តី​ក្នុង​តុលា​ការ​

សារព័ត៌មាន​​ Cambodia News​/

PISETH-0203ភ្នំ ​ពេញ​(៥ កុម្ភៈ ២០១៤) ៖ នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្អែក​នេះ  សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម លើ​បណ្តឹង ប្តឹង​ពិធី​ការិនី នាង ឌួង ហ្សូ​រី​ដា ពីបទ​បរិហាកេរ្តិ៍  ជាមួយគ្នា​នោះ តារា​សម្តែង​ នាង ឌួង ហ្សូ​រី​ដា ក៏បាន​ប្រកាស​ឲ្យ​ដឹងផង​ដែរ​ថា នាង​បាន​ត្រៀម​ថវិកា​រួចជាស្រេច ចំនួន ៥.០០០ ដុល្លារ ដើម្បី​បង់​បញ្ចប់រឿង ក្នុងករណី​តុលាការ សម្រេច​ឲ្យ​នាង​ចាញ់ក្តី។

តាមរយៈ ​សារ​បង្ហោះ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) របស់ខ្លួន នាង ឌួង ហ្សូ​រី​ដា បាន​បញ្ជាក់ថា “ វា​មិនមាន​ជា​រឿងក្តី​ចាប់ចង​ទេ ចាញ់​ឬ​ឈ្នះ វា​មិន​សំខាន់ ឬ​បារម្ភ​នោះ​ឡើយ ព្រោះ យ៉ាងច្រើន​បង់លុយ ៥.០០០ ដុល្លារ តាម​គេ​ទាម​ទារ​ វា​តិចជាង​ការចំណាយ សម្រាប់​អ្នកបង្ក​រឿងនេះ ព្រោះ​កម្ម​កំពុងតែ​តាម​ហៅ​បុគ្គល ដែល​ធ្លាប់ធ្វើ​នោះ បណ្តើរៗ​ហើយ ។

​ សារនៅ​ក្នុង (Facebook)  បាន​បន្ថែមថា ក្រុមគ្រួសារ​ខ្ញុំ មិនចេះ​ប្រើពាក្យ​អាក្រក់ ជេរ​ដៀល​នរណា​ឡើយ ។ ទន្ទឹម​នោះ សារ​របស់​នាង ឌួង ហ្សូ​រី​ដា ក៏បាន​បង្ហាញ​ពី​ការមិន​ផ្តល់​បទសម្ភាសន៍​ណាមួយ ដល់​អ្នកកាសែត ប្រហែល​ជិត ២ ឆ្នាំ​ហើយ​ដែរ អំពី​រឿងនេះ ដោយ​ប្រគល់​ឲ្យ​មេធាវី​របស់​នាង ជា​អ្នកដោះស្រាយ ” ។​

ទោះ​បី​ជា​យ៉ាង​ណា គេមិនទាន់ដឹងទេ​ថា ក្នុង​សេចក្តីប្រកាស​សាលក្រម របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃស្អែក​នេះ សម្រេច​ឲ្យ​ខាង​ណា ជា​អ្នក​ឈ្នះក្តី​នៅឡើយ​ទេ ខណៈ​គូភាគី​ទាំងសងខាង​កំពុងតែ​រង់ចាំ​អ៊ុត​មើល​ដូចគ្នា៕

130107_20aaasd791dfdb6-30be-433b-b3fa-d0e244fba445

 

Related Articles

Back to top button
Close
Close