ខៀវ កាញារីទ្ធ ៖ គណបក្សសង្គ្រោះជាតិចង់ដាក់ទុនមុនចូលសភា
សារព័ត៌មាន Cambodia News/
ភ្នំពេញ(៥ កុម្ភៈ ២០១៤) ៖ ក្នុងបទសំភាសន៍ដែលត្រូវចាក់ផ្សាយដោយទូរទស្សន៍ក្នុងស្រុកមួយ កាលពីរាត្រីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៤ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា គណបក្ស សង្គ្រោះជាតិ ចង់ធ្វើលំនាំដូចគណបក្សហ្វ៊ុនស៊ិនប៉ិច មានកិច្ចព្រមព្រៀងពីនេះ ពីនោះ គឺគាត់ ទាមទារលក្ខខណ្ឌ តាមពិតគាត់ចង់ដាក់ទុនមុនចូលសភា ។
-
ការ លើកឡើងរបស់គណបក្សសង្គ្រោះជាតិដែលថា បើចូលក្នុងសភាឥឡូវ ដូចជា ចូលទ្រុងរបស់គណបក្សប្រជាជនកម្ពុជា ហើយទាមទារឲ្យមានការព្រមព្រៀងណាមួយជាមុន សិនរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមុនចូលសភានោះ។
លោក រដ្ឋមន្ត្រីបន្តថា តើគណបក្សសង្គ្រោះជាតិចង់ជជែកអំពីរឿងគណបក្ស ឬចង់ជជែកពី រឿងសភា ឬចង់ជជែកពីរាជរដ្ឋាភិបាលចម្រុះ ចំពោះរាជរដ្ឋាភិបាលចម្រុះយើងអត់ទេ ពីព្រោះថា គណបក្សប្រឆាំងគឺប្រឆាំងហើយ បើចូលរាជរដ្ឋាភិបាលទាំងអស់មានអ្នកណាប្រឆាំង ដូច្នេះ ត្រូវមានគណបក្សប្រឆាំងនេះ ។
លោក រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្ថានការណ៍នៅកម្ពុជាពុំមាន ការជាប់គាំងដូចមនុស្សមួយ ចំនួនបានលើកឡើងនោះទេ ពីព្រោះសេដ្ឋកិច្ចកំពុងដំណើរការល្អ អ្នកវិនិយោគនៅតែមកបណ្ដាក់ទុន រដ្ឋបាលទាំងអស់នូវដំណើរការល្អ យន្តការរបស់រដ្ឋបានដំណើរការទាំងអស់ សភាដំ ណើរការធម្មតាឥតមានខុសច្បាប់ទៅទៀត ពីព្រោះគេថា សភា យ៉ាងតិចត្រូវមានសមាជិក យ៉ាងតិច ១២៣ រូប ដូច្នេះថ្ងៃប្រជុំដំបូងយើងបានប្រកាសសុពល ភាពហើយមានទាំងអស់ ១២៣ រូប គ្រាន់តែប្រមាណ ៥៥ នាក់មិនចូលគឺជារឿងផ្សេង គាត់មិនចូលគឺអត់ប្រាក់ខែ ៕