យុវវ​ជន​ម្នាក់ ​ក្រ​គ្មាន​លុយ​ស្តី​ដណ្តឹង​កូន​ក្រមុំ​គេ ​ចង​ក​សម្លាប់​ខ្លួន ​

សារព័ត៌មាន​​ Cambodia News/
ភ្នំ​ពេញ(៥ កុម្ភៈ ២០១៤)៖ កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​៤ ខែកុម្ភៈ យុវជន​ក្រីក្រ​ម្នាក់​ព្រោះតែ​គ្មាន​លុយ​គ្រប់​គ្រាន់​ចូល​ស្តី​ដណ្តឹង​​នារី​ ដែល ខ្លួន​ស្រឡាញ់​ជា​គូ​អនាគត បា​ន​ស​ម្រ​ច​ចិត្ត​ចងក​ធ្វើ​​អត្តឃាត​ក្នុង​បន្ទប់​ផ្ទះជួលក្នុង​បន្ទប់​ ផ្ទះ​ជួល​លេខ​១០ ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សពយុវវជន ដែលចងកសម្លាប់ខ្លួន ព្រោះក្រគ្មានលុយចូលស្តីដណ្តឹងកូនក្រមុំគេ។
សពយុវវជន ដែលចងកសម្លាប់ខ្លួន ព្រោះក្រគ្មានលុយចូលស្តីដណ្តឹងកូនក្រមុំគេ។

យុវវជន ​ដែល​ចងក​សម្លាប់ខ្លួន​មានឈ្មោះ អាន អាយុ​២២​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​​ផ្ទះជួលជាមួយ​ក្រុមគ្រួសារ ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ស្រុក​មេសាង ខេត្តព្រៃវែង​។​ មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ ពេល​ជិះ​ម៉ូតូ​មកដល់​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ចូលក្នុង​បន្ទប់​បិទ​ទ្វារ​ជិត​ លុះ​រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ ម្តាយ​និង​អ្នកជិតខាង​បានចេញ​មកពី ធ្វើការ​មក​បន្ទប់​ជួល ស្រាប់តែ​រុញ​ទ្វារ​បន្ទប់​ឃើញ​បុរសរងគ្រោះ​ចងក​ក្នុង​បន្ទប់​ស្លាប់បាត់ ទៅហើយ។

​​ស្រី្តជាម្តាយ​ជនរងគ្រោះ​បាន​ឲ្យ ដឹងថា មុនពេល​កើតហេតុ​ប្រមាណ​២-៣​ថ្ងៃ​កូនប្រុស​របស់គាត់​បាន​រអ៊ូរទាំ​ថា បាន​ស្រឡាញ់​នារី​ម្នាក់​ដែល​នៅ​បន្ទប់​ក្បែរ​គ្នា ហើយ​ចង់​ឲ្យ​គាត់​ជា​ម្តាយ​ចូល​ស្តី​ដណ្តឹង​ធ្វើជា​គូ​អនាគត តែដោយសារ​ស្ថានភាព​ក្រីក្រ និង​មិនមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ថ្លៃ​ទឹក​ដោះ​​គេ គាត់​ជា​ម្តាយ​បាន​ប្រាប់​កូន​វិញ​ថា “​គ្រួសារ​យើង​ក្រ​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ថ្លៃទឹកដោះ​គេ​ទេ​៕

Related Articles

Back to top button
Close
Close