ថ្ងៃទី០៥កុម្ភៈ ជាថ្ងៃប្រជាជនកូរ៉េទាំងពីរបានជួបជុំគ្នា
សារព័ត៌មាន Cambodia News/
កូរ៉េ(៤ កុម្ភៈ ២០១៤) ៖ ក្រោយពី មានការមិនឱ្យមានការជួបជុំរវាងគ្រួសារដែលបែកបាក់គ្នាដោយសារ សង្គ្រាមបែក ចែងទឹកដីរួចមកនៅទីបំផុតកូរ៉េខាងជើងយល់ព្រមឱ្យមានការជួបជុំ គ្នាហើយ។ ការជួបជុំនេះ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី០៥ខែកុម្ភៈ នៅក្នុងស្រុកប៉ានមុនជុំដែលជាស្រុកខ័ណ្ឌចែកប្រទេសកូរ៉េទាំងពីរ ។
បើ តាមអ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េរបស់កូរ៉េខាងត្បូងបាន ឱ្យថា ភាគីទាំងពីរបានជួបពិភាក្សាគ្នាហើយ ដោយលើកយករបៀបវារៈមួយចំនួនទាក់ទងនឹងការរៀបចំព្រឹត្ដិការណ៍ជួបជុំគ្នា នៅថ្ងៃទី០៥ខែកុម្ភៈមកពិភាក្សា។
សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ជួបជុំសាច់ញាតិ ដែលបានបែកបាក់គ្នាក្នុងសង្គ្រាមបែងចែកទឹកដីកាលពីឆ្នាំ១៩៥០ដល់ ១៩៥៣ បានធ្វើឡើងម្ដងរួចមកហើយកាលពី២០១០ ប៉ុន្ដែព្រឹត្ដិការណ៍នេះត្រូវបានរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងលុប ចោលទៅវិញ ក្នុងឆ្នាំ២០១៣។
ការលុបចោលនេះ ដោយកាលណោះកូរ៉េខាងជើងខឹងសម្បារនឹងទីក្រុងសេអ៊ូល ដែលត្រៀមធ្វើសមយុទ្ធជាមួយអាមេរិក។ សមយុទ្ធដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងចាត់ទុកថា ជាការត្រៀមខ្លួនវាយលុកចូលក្នុងទឹកដីកូរ៉េខាងជើង។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី កូរ៉េខាងត្បូងនៅតែធ្វើសមយុទ្ធដូចការគ្រោងទុក។
គួររម្លឹកថា បច្ចុប្បន្ននេះមានប្រជាជនកូរ៉េខាងត្បូងជាង៧ម៉ឺន នាក់ ក្នុងនោះមានជាងពាក់កណ្តាលមានអាយុលើសពី៨០ឆ្នាំ កំពុងរង់ចាំជួបក្រុមគ្រួសាររបស់ពួកគេដែលរស់នៅក្នុងទឹកដី កូរ៉េខាងជើងយ៉ាងអន្ទះអន្ទែង៕