ប៉ែន តុលា មិនដាច់អាល័យ ពីភិន សុដាលីស
សារព័ត៌មាន Cambodia News/
ភ្នំពេញ(៤ កុម្ភៈ ២០១៤) ៖ ថ្មីៗនេះ យោងតាម ប្រភពជិតស្និទ្ធ ជាមួយតារាសម្តែង ប៉ែន តុលា អតីតជាគូដណ្ដឹង នាង ភិនសុដាលីស បានបង្ហើបប្រាប់ ថា ប៉ែន តុលា ហាក់នៅមិនដាច់អាល័យ និងកាត់ចិត្តដាច់ ពីអតីតគូដណ្តឹង បានឡើយ ព្រោះលោក ប៉ែន តុលា តែងតែរំឭក ពីរឿងអតីតកាល របស់លោកជាមួយកញ្ញា ភិន សុដាលីស ជាញឹកញាប់ ឲ្យតែជួបជាមួយមិត្តភក្តិ បង្កប់ដោយទឹកមុខស្រងូតស្រងាត់ ហាក់បញ្ជាក់ពី ក្ដីអាល័យរាល់អនុស្សាវរីយ៍ ទាំងឡាយ។
មិនតែប៉ុណ្ណោះ សូម្បីតែនៅក្នុង ហ្វេសប៊ុក របស់ ប៉ែន តុលា ក៏នៅតែរក្សារូបភាព អនុស្សាវរីយ៍ជាច្រើនសន្លឹក របស់អតីតគូដណ្តឹង វ័យក្មេង សាច់សខ្ចី ទ្រលុកទ្រលន់ ភិន សុដាលីស ដើម្បីមើលលេងកម្សាន្ត និងរំឭកនូវអនុស្សារាប់មិនអស់ ។ ទាំងនេះគឺបង្ហាញឲ្យឃើញថា តារាសម្តែងរូបសង្ហា ប៉ែន តុលា ពិតជានៅមានចិត្តអាឡោះអាល័យ អតីតគូដណ្តឹង ដ៏ស្រស់ស្អាត ដែលបានស្រឡាញ់គ្នាជាច្រើនឆ្នាំ កន្លងមក អមដោយការដឹងឮពី ចាស់ទុំទាំងសងខាង ។
ប្រភពខាងលើ បានបង្ហើបប្រាប់ ឲ្យដឹងថា ប៉ែន តុលា ក៏នៅទាក់ទង កញ្ញា ភិន សុដាលីស តាមហ្វេសប៊ុក និងតាមទូរស័ព្ទ ម្តងម្កាលដែរ ។ តែខាងស្រីហាក់មិនសូវ រវីរវល់ជាមួយ លោកប៉ុន្មានឡើយ ពោលគឺនាងជាមិនចង់ ពាក់ព័ន្ធនឹងអតីតកាល ដ៏ឈឺចាប់នេះទៀតឡើយ។
បើតាមការអះអាង របស់ប្រភព ដែលបានបង្ហើបប្រាប់ បានឲ្យដឹងថា ចំពោះ Account Facebook របស់ ភិន សុដាលីស វិញ នាងបានលុបចោលរូប របស់ ប៉ែន តុលា ទាំងអស់គ្មានសល់ឡើយ បើទោះបីជារូបដែលនាងធ្លាប់ ទៅដើរលេង នៅខាងក្រៅប្រទេស ជាមួយគ្នា កាលអំឡុងក្រោយពេល នាងភ្ជាប់ពាក្យដែល នាងធ្លាប់បង្ហោះ នៅក្នុងហ្វេសប៊ុក កាលពីពេលមុន ក៏នាងបានលុបចោលអស់ដែរ ។
គួរឲ្យក្នាញ់ ភិន សុដាលីស ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា នាងមិនអាច ត្រឡប់រកស្នេហ៍ ចាស់ពោរពេញ ដោយភាពឈឺចាប់នេះ វិញបានទេ ទោះបីជាភាគីខាងប្រុស មកលួងលោម និងសុខចិត្ត ទទួលស្គាល់កំហុស ដែលកើតឡើង កន្លងមកក៏ដោយ ក៏មិនអាចទៅរួចដែរ៕