យក​ម៉ូតូ ​ទៅ​ដូរ​កាំ​ភ្លើង ​រាកៃ​រង​របួស​ទាំង​ពីរ​នាក់​

សារព័ត៌មាន​​ Cambodia News​ /

ភ្នំ​ពេញ(​០៣ កុម្ភៈ ២០១៤) ៖ កាលពីវេលា ម៉ោង ១និង២០នាទី រសៀលថ្ងៃទី០៣ ខែ កុម្ភៈ ជនរងគ្រោះ ២នាក់ ម្នាក់​បាន​រង​របួស​​ធ្ងន់ ទាំងពីរនាក់ ក្រោយពីផ្ទុះអាវុធម៉ាក កា៥៤ នៅពេលដែលពួកគេទាំងពីរនាក់ កំពុង​សាក កាំ​ភ្លើង​មុន​ពេល​ដោះ​ដូរ​រវាងម៉ូតូ និងកាំភ្លើង ស្ថិតនៅផ្ទះជួសជុលម៉ូតូ លេខ ៤៦ ភូមិ​ទួល​រកា១ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ។

T-0020ជនរងគ្រោះទាំងពីរនាក់ ម្នាក់ឈ្មោះ អែល ហាលី អាយុ ៤៤ឆ្នាំ ជា មន្ដ្រី​នគរ​បាល​ការិយា​ល័យ​បុគ្គលិក នៃស្នង ការ​ដ្ឋាន​នគរ​បាលខេត្ដកណ្ដាល រងរបួស ត្រង់ត្រគៀក និងជាម្ចាស់កាំភ្លើងខ្លី និងជន រងគ្រោះម្នាក់ទៀត ឈ្មោះ​​ អ៊ុយ សានកិត្យា អាយុ ៣២ឆ្នាំ មុខរបរ ជា​ជាង​ជួស​ជុលម៉ូតូ រស់នៅផ្ទះកើតហេតុខាងលើនេះ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន​ បានឱ្យដឹងថា មុន​ពេល​កើត​ហេតុ ជនរងគ្រោះ អ៊ុយ សានកិត្យា បាន​យក​ម៉ូតូ របស់ខ្លួនម៉ាកសេដេ ទៅដូរយកកាំភ្លើងខ្លីពី ជនរងគ្រោះ អែល ហាលី ប៉ុន្ដែ មិនដឹងថា យកទៅធ្វើអ្វីនោះឡើយ ។ នៅ​ពេល​ដែល ពួកគេទាំងពីរនាក់ កំពុង​តែ​កាន់​កាំភ្លើង ស្រាប់តែរាកៃផ្ទុះបណ្ដាលឱ្យជនរងគ្រោះ អ៊ុយ សានកិត្យា ចំប្រអប់ដៃ រីឯជនរង គ្រោះ អែល ហាលី ត្រូវត្រគៀក ។

បើតាមជនរងគ្រោះ បាននិយាយថា  ការផ្ទុះអាវុធគឺកើតឡើង១គ្រាប់ប៉ុណ្ណោះ ប៉ុន្ដែ សមត្ថ​កិច្ច​មិន​ទាន់​ទទួល​យក​បាន​នៅ​ឡើយទេ ដោយអះអាងថា ប្រហែលជា ២ គ្រាប់ឡើងទៅ ។ ក្រោយ​​កើតហេតុជនរង គ្រោះទាំងពីរនាក់ ត្រូវ​បាន​រថ​យន្ដ​សង្គ្រោះ​ បន្ទាន់ ដឹក​យក​ទៅ​ព្យា​បាល​នៅមន្ទីរពេទ្យ រុស្ស៊ី ។

យ៉ាងណាចំពោះករណីផ្ទុះអាវុធខាង លើនេះ កម្លាំងសមត្ថកិច្ចជំនាញបាន និង កំពុងធ្វើ​ការ​ស្រាវ​ជ្រាវបន្ដទៀត ពីព្រោះ មាន​ការសង្ស័យច្រើនទៅលើជនរងគ្រោះ ទាំងពីរ ដែល​មាន​ការ​ដោះដូរកាំភ្លើង និង ម៉ូតូ។

Related Articles

Back to top button
Close
Close