មេបញ្ជាការ កងទ័ពអាកាសថៃ៖ ការប្រកាសអាន្ន អាចទទួលយកបាន
សារព័ត៌មាន Cambodia News/
ថៃ(២៤ មករា ២០១៤) ៖ សារព័ត៌មានបាងកកប៉ុស្ដិ៍ របស់ថៃ នៅថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០១៤ បានចេញផ្សាយដោយដក ស្រង់សម្តីមេបញ្ជាការកងទ័ពអាកាសថៃ លោក ប្រាជិន ចាន់ថង មកបញ្ជាក់ថា កងទ័ពមិនបានបដិសេធ ឫក៏មិនយល់ស្របទៅលើការប្រកាសអាសន្នរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយការធ្វើបាតុកម្មនោះទេ ហើយក៏បានយល់ ពីសារៈសំខាន់ ដែលនៅពីខាងក្រោយការពង្រឹងច្បាប់ផងដែរ។
បើតាម បាងកកប៉ុស្តិ៍ លោក ប្រាជិន បានធ្វើអត្ថាធិប្បាយបន្ទាប់ពីកិច្ចប្រជុំមួយរបស់ក្រុម ប្រឹក្សាការពារជាតិនៅការិ យាល័យកណ្តាលកងទ័ពអាកាសថៃ ក្នុងកិច្ចពិភាក្សាស្ដីពីតួនាទីរបស់កងយោធានៅក្រោមអនុក្រឹត នៃសេចក្ដីប្រ កាសអាសន្ននេះ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយនាយករដ្ឋមន្រ្តីចាំផ្ទះលោកស្រី យីង ឡាក់ ស៊ីនណាវ៉ាត្រា និង រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមជាមួយមេដឹកនាំទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធ។
ក្នុង កិច្ចប្រជុំនោះលោក ប្រាជិន បាននិយាយថា លោកស្រី យីងឡាក់ បានសម្ដែងការអរគុណដល់កងកម្លាំងយោ ធា សម្រាប់ការជួយជ្រុំជ្រែងរដ្ឋាភិបាលគ្រប់ភារកិច្ចទាំងអស់ ដែលបានស្នើ រួមទាំងការជួយសង្គ្រោះប្រជាពលរដ្ឋ រងផល់ប៉ះពាល់ពីគ្រោះថ្នាក់ធម្មជាតិ។
លោក ប្រាជិន បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសួរថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ពីស្ថានភាព នយោបាយបច្ចុប្បន្ន ដែលបានប៉ះពាល់ដល់ការងាររបស់កងយោធា និងបានលើកឡើងពីបញ្ហាថវិកាជាតិ នៅក្នុង កិច្ចប្រជុំនោះផងដែរ។
លោ កប្រាជិន បានបន្ថែមថា លោកបានយល់ពីគោលបំណងក្នុងការប្រកាសភាពអាសន្ន ដើម្បីបង្កើនអំណាច សម្រាប់មន្ត្រីអនុវត្តច្បាប់។ មន្រ្តីអាជ្ញាធរមានគោលជំហររបស់ខ្លួនយ៉ាងច្បាស់លាស់ថា ពួកគេនឹងមិនប្រើកម្លាំង ដើម្បីបំបែកក្រុមអ្នកតវ៉ានោះទេ បើទោះបីពួកគេត្រូវបានអនុញ្ញាតឱ្យធ្វើ នៅក្រោមការប្រកាសអាសន្នក៏ដោយ។
លោកប្រាជិន បាននិយាយថា «នេះជាការប្រកាសអាសន្នបន្ទាន់ ជាជាងការផ្តោតទៅលើការផ្តល់អំណាច បន្ថែម ទៀត ដើម្បីឲ្យមន្រ្តីប៉ូលិសពង្រឹងការអនុវត្តច្បាប់ដោយមិនប្រើក ម្លាំងឡើងវិញ នៅតាមតំបន់បាតុកម្ម»។
ឆ្លើយតបទៅនិងសំណួរថា តើរដ្ឋាភិបាលនឹងនៅតែបន្ដមិនឲ្យប្រើប្រាស់កម្លាំង ឫក៏យ៉ាងណា ឆ្លើយតបទៅនឹងក្រុម អ្នកតវ៉ា ដែលដឹកនាំដោយលោក ស៊ូថេប ថងស៊ូបាន នោះ។ លោក ប្រាជិន បានបញ្ជាក់ថា ទាំងអស់គ្នាត្រូវតែរង់ ចាំសម្រាប់រយៈពេល ២ ទៅ៣ ថ្ងៃខាងមុខទៀត នៅពេលដែលមជ្ឈមណ្ឌលសម្រាប់ ការរក្សាសន្តិភាព និងធ្វើការ បញ្ជាក្នុងការទទួលបន្ទុកការអនុវត្តអនុក្រឹ ត្យលើសេចក្តីប្រកាសបន្ថែមទៀត ដើម្បីគ្រប់គ្រងក្រុមអ្នកតវ៉ា៕