អ្នក​បឹង​កក់ ​ដាក់​លិខិត​ថ្លែង​អំណរ​គុណ​ដល់​ស​ភាអា​មេរិក​

សារព័ត៌មាន​ Cambodia News  /

bkl-at-us-embassy-sreynoch-2014-01-24ភ្នំ​ពេញ(២៤ ​មករា ២០១៤)​៖ នៅ​ថ្ងៃទី២៤ ខែមករានេះ ប្រជា​សហគមន៍​បឹងកក់​ប្រមាណ ជាង​៧០​នាក់ បាន​ប្រមូល​ផ្តុំ​នៅមុខ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ដាក់​លិខិត​ថ្លែង​អំណរគុណ​​ដល់​​សភា​​អាមេរិក ដែល​បាន​ជួយជំរុញ​ឲ្យ​មាន​​​ដំណោះស្រាយ​ករណី​តំបន់​បឹងកក់​។​

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ​អ្នកស្រី​ទេព វ​ន្នី ឲ្យដឹងថា ការ​ដាក់​លិខិត​ទៅ​សភា​អាមេរិក​តាមរយៈ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ ថ្ងៃ​នេះ គឺ​ក្នុង​គោលបំណង​ថ្លែង​អំណ​គុណ​ដល់​សភា​សហរដ្ឋអាមេរិក ដែល​បាន​អនុម័ត​ច្បាប់​ថវិកា ដោយ​មាន​លក្ខខណ្ឌ​រួមបញ្ចូល ក្នុងនោះ តម្រូវ​ឲ្យ​ធនាគារពិភព​លោក​ជួយ​ដោះស្រាយ​ជូន​អ្នក​បឹងកក់​ទាំង​អ្នក​ដែល​បាន ​ចាកចេញ និង​អ្នក​ដែល​មិន​ទាន់​បានចាក​​ចេញ​។

ការប្រមូល​ផ្តុំ​របស់​អ្នក​បឹងកក់​ រហូត​ដល់​ម៉ោងជិត៩ព្រឹក​នេះ គេពុំឃើញមានកម្លាំង​សមត្ថកិច្ច​ចុះទៅ​ឃ្លាំមើល​ ឬ​បំបែកការ​ប្រមូល​ផ្តុំ​នេះ​ទេ ហើយ​​នៅ​ក្នុង​ដៃ​របស់​សកម្មជន​បឹងកក់​ចំនួន ៥២នាក់​ បាន​ទង់ជាតិ​​សហរដ្ឋ​អាមេរិកម្នាក់​មួយ ដែល​តំណាង​ឲ្យ​រដ្ឋ​ទាំង​៥២​របស់​អាមេ​រិក និង​អ្នកសល់​ពី​នោះ​​កាន់​ទង់​សាសនា​៕

Related Articles

Back to top button
Close
Close