លោក​ស្រី​យីង​ឡាក់ ​រត់​គេច​ខ្លួន​តាម​ទ្វារ​ក្រោយ​ខណៈ​បាតុករ​ឡោម​ព័ន្ធ​ការិយា​ល័យ​

សារព័ត៌មាន​​ Cambodia News​ /

ថៃ(២៣ មករា ២០១៤)៖ លោកស្រី​យី​ង​ឡាក់​នាយករដ្ឋមន្ត្រី​ ចាំផ្ទះ និងលោកឧបនាយករដ្ឋមន្ត្រី Surapong Tovichakchaikul ​ត្រូវបាន​រាយការណ៍​ថា បាន​រត់គេចខ្លួន ទៅតាម​ទ្វារក្រោយ នៅក្នុង​បរិវេណក្រសួង​ការពារជាតិ ខណៈ​ក្រុម​​បាតុករ​មាន​គ្នា​ជាង​៥០០​នាក់ បានឡោម​ព័ន្ធក្រសួង​នេះ។​

asសេចក្ដីរាយការណ៍របស់​កាសែតថៃ The Nation បានឲ្យដឹង​ថា​នៅពេលនោះ លោកស្រី យីងឡាក់ ស្ថិត​នៅក្នុង​ការិយា​ល័យ​របស់​លោកស្រី ដែល​ក្នុង​ឋានៈ​ជា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិផង និង​នាយករដ្ឋមន្ត្រី​ផង​ហើយ មួយ​រំពេចក្រុមបាតុករ​ប្រឆាំង​លោកស្រី​បាន ធ្វើដំណើរ​មក​ដល់  ហើយភ្លាមៗ លោក​ស្រី​ត្រូវ​អង្គរក្ស ជួយ​ការពារ​ខ្លួន ហើយជម្លៀសចេញ​តាម​ទ្វារ​ក្រោយ​ក្រសួង​ដោយ​ភាពភ័យខ្លាច​។​ បើទោះជា​យ៉ាងណា លោកស្រី មិន​រងរបួស​ស្នាម​​អ្វីនៅពេល​នោះ​ទេ​។​

The Nation បានបន្តថា លោកស្រី​បាន​មកដល់​ការិយាល័យ ក្រសួង​ការពារជាតិ នៅ​ម៉ោង ៩:៤៥នាទី​ហើយ ត្រឡប់​ទៅ​វិញ​ភ្លាម​ដោយ​មិនបាន​ជួប​ប្រជុំជាមួយ សមាជិក​រដ្ឋាភិបាលរបស់​លោកស្រីឡើយ​។

​ក្រុម​បាតុករ​បាន​អំពាវនាវ ឲ្យ​កងទ័ព កុំជួយ​រក្សាលោកស្រី ព្រោះថា លោកស្រី​ជាមេដឹកនាំ​ម្នាក់​អាយ៉ង​លោក​ថាក់​ស៊ិន។​ គោល​បំណង​របស់​ក្រុម​បាតុករ គឺ​មាន​​ផែន​​ការ​ចាប់​​លោក​​ស្រី យី​ង​​ឡាក់ ហើយបង្ខំឲ្យរំលាយគណៈ​រដ្ឋមន្ត្រី៕ ប្រែ​​សម្រួលដោយ (DAP)

Related Articles

Back to top button
Close
Close