សុខ ស្រីនាង អាណិកជនខ្មែរនៅអាមេរិកតាមចែចូវ
សារព័ត៌មាន Cambodia News /
ភ្នំពេញ(២២ មករា ២០១៤) ៖កាលពីខែមីនា ឆ្នាំ២០១០ សុខ ស្រីនាង បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាចម្រៀងដូចគ្នា គឺលោក ស៊ី សុវត្ថិ ។ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរ ត្រូវបានបញ្ចប់ទៅវិញកាលពីចុងឆ្នាំ២០១១ ។
បន្ទាប់ពី ជួបរឿងបរាជ័យក្នុងជីវិតស្នេហា អ្នកមេម៉ាយក្តៅស្រួយនាង សុខ ស្រីនាង បានចាប់ផ្តើមមានពន្លឺជាថ្មីម្តងទៀត ក្រោយពេលដែលអ្នកមេម៉ាយរូបនេះបានបង្ហាញខ្លួនក្នុងវិថីសិល្បៈឡើងវិញ ហើយក៏ត្រូវបានបុរស ជាអ្នកមានទ្រព្យទាំងក្នុងនិងក្រៅស្រុក ប៉ងប្រាថ្នាចូលគ្រងបេះដូង ព្យាបាលដំបៅស្នេហ៍ចាស់។
ក្រោ ពេលវិលត្រឡប់មកចាប់យកអាជីព ជាអ្នកសិល្បៈដោយជ្រកក្រោមផលិតកម្ម សាន់ដេ ជាថ្មីរបស់អ្នកចម្រៀង មេម៉ាយរូបនេះត្រូវបានមហាជនមើលឃើញថា ជីវិតរបស់នាងហាក់កាន់តែមានការបោះជំហានទៅមុខជាមួយនឹងក្តីសង្ឃឹម សាជាថ្មី។
ថ្មីៗនេះមានប្រភពជិតស្និទ្ធនឹង សុខ ស្រីនាង បានលួចបង្ហើបឱ្យដឹងថា បច្ចុប្បន្នមានបុរសរូបសង្ហា កូនកាត់ខ្មែរ-អាមេរិកម្នាក់វ័យជិត ៤០ឆ្នាំ បាននឹងកំពុងតែចាប់អារម្មណ៍ខ្លាំង មកលើតារា ស្រី សុខស្រីនាង ក្រោយពេលដឹងថា អ្នកមេម៉ាយរូបនេះ នៅពុំទាន់មានបុរសណាម្នាក់ក្រសោបបេះដូងនៅឡើយ។
ប្រភពបាន និយាយទៀតថា បុរសអាណិកជនខ្មែរ-អាមេរិកម្នាក់នោះបានពេញចិត្តពេញថ្លើមនាង យ៉ាងខ្លាំង ហើយរាល់ថ្ងៃក៏កំពុងតែតាមយកចិត្តដើម្បីសុំសេចក្តីស្រឡាញ់ពីតារា ស្រីរូបនេះ ។ បុរសនោះមានបំណងចង់បាន សុខស្រីនាង ធ្វើជាគូគាប់ យ៉ាងពិតប្រាកដ ដោយស្របច្បាប់ហើយកំពុងព្យាយាមតាមលួងលោម ចង់បានសេចក្តីស្រឡាញ់ ៕