សហជី​ព​សេរី​កម្មករ​ ប្រារព្ធ​ខួប១​០​ឆ្នាំ​សព​លោក ​ជា​ វិជ្ជា ​នៅ​ព្រឹក​នេះ​

សារព័ត៌មាន​ Cambodia News /

ភ្នំ​ពេញ(២២ មករា ២០១៤)៖ នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែមករានេះ សហជីព​សេរីកម្មករ​​​កម្ពុជាបាន​ រៀបចំពិធីគោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក​ ជា វិជ្ជា គម្រប់​១០​ឆ្នាំ នៅ​ផ្លូវ​ច្រមុះ​ជ្រូក​ខាង​លិច​វិមាន​ឯករាជ្យ និង​ខាង​ត្បូង​វត្ត​លង្ការ រាជ​ធានីភ្នំពេញ។

ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ ចាប់ផ្ដើម​នៅ​ម៉ោង​៨​ព្រឹក ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​​១៥០​​​​នាក់ ហែ​ក្បួន​ពី​ទីស្នាក់ការ​កណ្តាល​របស់​សហជីព ស្ថិត​​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ឆ្ពោះទៅ​កាន់​រូប​សំណាក់​លោក ជា វិជ្ជា ស្ថិត​នៅ​ច្រមុះជ្រូក​ខាង​​លិច​វិមានឯករាជ្យ និង​ខាងត្បូង​វត្ត​លង្ការ។

សហជីពសេរីកម្មករ​ ប្រារព្ធ​ខួប១០ឆ្នាំ​សពលោក ជា វិជ្ជា
សហជីពសេរីកម្មករ​ ប្រារព្ធ​ខួប១០ឆ្នាំ​សពលោក ជា វិជ្ជា

នៅព្រឹក ​នេះដែរ គេ​សង្កេត​​ឃើញ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​​ជា​ច្រើននាក់ បាន​ដាក់កម្លាំង​​ការ​ពារ​នៅក្បែរ​ផ្ទះ​លោក​នាយករដ្ឋ​មន្ត្រី ក្បែរ​វិមានឯករាជ្យ​។​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍​​ថា សាលា​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ លោក ជា មុនី ប្រារព្ធ​ខួប​​១០​ឆ្នាំ​​សព​​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​មុខ​វត្ត​លង្ការ។

ប៉ុន្ដែ​ហាម​មិនឲ្យ​មាន​ការហែក្បួន​ឡើយ ដោយ​​ខ្លាច​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​ចរាចរណ៍ ឬ​បញ្ហា​ណាមួយ​កើតឡើង​ជា​យថាហេតុ​ ប្រសិនបើ​សហជីព​សេរី​កម្មករ នៅ​តែ​ប្រកាន់​ជំហ​ហែ​ក្បួន នោះ​សាលា​រាជធានី​ភ្នំពេញ នឹងមាន​វិធានការ​ទប់ស្កាត់​។

លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង មិន​ស្គាល់​មុខ បាញ់​ចំនួន​បី​គ្រាប់ បណ្តាលឲ្យ​ដាច់​ខ្យល់​​ស្លាប់​​​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ខណៈពេលដែល​លោក​កំពុងឤ​ន​សារព័ត៌មាន នៅ​មុខ​តូប​លក់​កាសែត​មួយ ជាប់​នឹង​របង​វត្ត​លង្កា ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែ​មករា ឆ្នាំ​២០០៤​៕

dd-600x311

78

Related Articles

Back to top button
Close
Close