ក្រុម​ខ្ទើយ​ប្រមាថ​វាយ​ក្បាល​លោក​ ហ៊ុន ​សែន ​នឹង​ស្បែក​ជើង​

សារព័យ៌មាន​ Cambodia News /

ភ្នំពេញ (២២ មករា ២០១៤)៖ នេះ​​​ទំនង​​​ជា​​លើក​​ដំបូង​ហើយ​ដែលគេមើល​​ឃើញថា មាន​​បុរស​ស្រឡាញ់​​បុរស (ខ្ទើយ) មួ​យ​​ក្រុម​​បាន​​ជេរ​ប្រមាថយ៉ាង​​ធ្ងន់ៗ​​ដល់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​​ភរិយា​​​របស់​លោកជា​សាធារណៈ។
ក្រុម​​បុរស​ស្រឡាញ់បុរស​ ឬខ្ទើយ ឬភេទទី៣ ដែល​អះអាង​ថា ពួក​​គេ​ជា​ខ្ទើយ​រស់​នៅ​ប្រទេស​​ថៃ​បាន​ប្រើ​ពាក្យ​តិះដៀល​​លោក​ ហ៊ុន សែន និង​​ភរិយា ដោយជេរ​ប្រទេចថា “អាខ្វាក់ អាឆ្គួត អាភ្លើ អា អ្ហែង មី ​ហង… “ ដែល​ពិបាកស្តាប់​បំផុត។

បុរស​ខ្ទើយទាំង​៣​ប្រមាថ​វាយ​ក្បាល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹងស្បែកជើង
បុរស​ខ្ទើយទាំង​៣​ប្រមាថ​វាយ​ក្បាល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹងស្បែកជើង

នៅក្នុង​វីដេអូក្លីបរយៈពេល ១០:០១ នាទីក្នុងវ៉លឈ្មោះ Keaw Phoenix អ្នកទាំងបី​​ក៏​បាន​​ប្រមាថ​វាយ​ក្បាលលោក​ ហ៊ុន សែន និង​​ភរិយា នឹង​ស្បែកជើងផង​ដែរ ដែលនេះ​ជា​ការប្រមាថមួយ​ដ៏ធ្ងន់ ហើយ​ការ​ប្រមាថនេះ ទំនងជា​សមាជិក​ក្រុមគ្រួសារ និង​អ្នក​​គាំទ្រ​លោក​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​សប្បាយចិត្ត​ឡើយ។

កន្លង​មក​ គេឃើញមាន​​មនុស្ស​ដែល​ប្រកាន់គណបក្ស​​នយោបាយ​ផ្សេងៗ​បាន​ជេរ​លោក​​នាយក​ រដ្ឋមន្រ្តី និងគណ​បក្ស​​ប្រជាជន​​កម្ពុជា ខណៈដែល​អ្នក​ខ្លះ​ជេរ​ដាក់​បណ្តា​សា​បកវិញដល់​លោក សម រង្ស៊ី លោក កឹម សុខា និង​​គណបក្ស​សង្រ្គោះ​ជាតិ។

មាត្រា ៣០២ ស្តី​​ពី​ “បទបរិហាកេរ្តិ៍​ជាសាធារណៈ​” ក្នុងជំពូក ២ នៃ​​ក្រម​ព្រហ្មទណ្ឌចែងថា “​គ្រប់​ការ​​អះអាង​​បំផ្លើស ឬ​​ការ​ទំលាក់​កំហុស​​ដោយ​​អសុទ្ធចិត្ត​​លើ​អំពើ​​ណាមួយ​​ដែលនាំ​ឲ្យ​ ប៉ះពាល់​ដល់​កិត្តិ​យស ឬកិត្តិស័ព្ទនៃបុគ្គល ឬស្ថាប័ន​គឺ​ជា​ការបរិហាកេរ្តិ៍។ ត្រូវ​ពិន័យជា​ប្រាក់​ពី​ ១០០.០០០​ (មួយ​សែន) រៀល​​ទៅ ១០.០០០.០០០ (ដប់លៀនរៀល)។ បទ​បរិហាកេរ្តិ៍ដែលប្រព្រឹត្តទៅតាម​មធ្យោបាយ​ណា​​មួយ​ដូច​ត​ទៅ៖

១. តាម​សំដី ទោះបី​ជា​ប្រភេទណាក៏ដោយ ដែល​បញ្ចេញ​នៅទីសាធារណៈ ឬនៅក្នុង​សាល​ប្រជុំ​​សាធារណៈ។

២. តាមលិខិត ឬគំនូ ទោះជា​ប្រភេទណាក៏ដោយដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​សាធារ​ណ​ជន ឬដាក់តាំង​ឲ្យសាធារណជនមើល។

៣. តាមគ្រប់មធ្យោបាយ​ទូរគមនាគមន៍ សោតទស្ស​សម្រាប់​សាធារណជន។”

សម្រាប់​អ្នក​សារព័ត៌មានវិញ មាត្រា ៣០៦ ស្តី​​ពី​ “បទបរិហាកេរ្តិ៍​តាមសារព័ត៌មាន​” នៃ​​ក្រម​ព្រហ្មទណ្ឌ​ចែងថា “​ការបរិហាកេត្ត៍តាមសារព័ត៌មាន​ត្រូវស្ថិតនៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ ស្តី​ពីរបប​សារព័ត៌​មាន”។
គួរបញ្ជាក់​ថា មាត្រា ១០ នៃ​ច្បាប់​ស្តី​ពីរបប​សារព័ត៌​មានចែងថា “​ជន​ណា​ម្នាក់​ដែលយល់ថា ទោះ​ជា​សរសេរ​​បញ្ឆិតបញ្ឆៀង​ក៏ដោយ រូបគំនូរ ឬរូបថត​ណាមួយនៃ​សារ​ព័ត៌មានណាមួយដែល​មាន​លក្ខណៈ​ខុសពីការពិត ធ្វើឲ្យខូចខាត​ដល់កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន មាន​សិទ្ធិ​ទាមទារ​ឲ្យ​សារព័ត៌មាន​​នោះ​ធ្វើការ​កែតម្រូវ ឬមានសិទ្ធឆ្លើយតប​និង ធ្វើបណ្តឹង​ពីបទបរិហាកេរ្តិ៍ ពីបទមួលបង្កាច់ ឬពីបទ​ជេរប្រមាថចំពោះ​ការប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ​របស់ខ្លួន។ លើសពីនេះ តុលាការ​អាច​ផ្តន្ទាទោស​ពិន័យជា​ប្រាក់​ពី​មួយលានរៀល (១.០០០.០០០ រៀល) ទៅប្រាំលានរៀល (៥.០០០.០០០ រៀល) ទៀត​ក៏បាន”៕

Related Articles

Back to top button
Close
Close